ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងសៀមរាប ដឹកនាំកម្លាំងចុះរុះរើរបងដែលបានសាងសង់រំលោភដីផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រោមការដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងដឹកនាំ ក្រុមការងារបានចុះអនុវត្តរុះរើរបងដែលបានសាងសង់រំលោភដីចំណីផ្លូវសាធារណៈ ។

ហេតុកាតណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៩ ដោយសំណូមពររបស់បងប្អូនប្រជាពលរដ្នដែលរស់នៅក្នុងភូមិតាវៀនចំនួន ៣០០គ្រួសារ និង តាមការស្នើសុំរបស់សាលាសង្កាត់សាលាកំរើក ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ដែលធ្វើឲ្យប៉ះពាល់ប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងកាត់ជាសាធារណៈ ។

លោក នួន ពុទ្ធារ៉ាបានឲ្យដឹងថា ការវាយរបងដែលបានរំលោភលើដីចំណីផ្លូវនេះមានចំនួនពីរខ្សែ មួយខ្សែត្រូវពង្រីកទំហំ៦ម៉ែត្រតភ្ជាប់ពីផ្លូវ៦ម៉ែត្រមកពេទ្យនាគទេព និងមួយខ្សែទៀត ផ្លូវកែងផ្សារលើត្រូវពង្រីក៣ម៉ែត្រ ការពង្រីកផ្លូវនេះគឺឲ្យស្របទៅតាមជើងម៉ែត្រដែលគណៈកម្មការដ្ឋបាលបានសម្រេច ដើម្បីបម្រើជាផលប្រយោជន៍រួមជាសាធរណៈ ។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសាងសង់ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុន ជៀសវាងមានការសាងសង់ខុសបច្ចេកទេ ដែលធ្វើឲ្យខាតបង់ប្រយោជន៍របស់បងប្អូន ៕ ប៊ុនរិទ្ធី


ចែករំលែក៖