ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកធ្ងន់ពេក បើកលឿនរេចង្កូតក្រឡាប់ផ្ងារជើងនៅផ្លូវជាតិលេខ៦​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដទ្រុងកូរ៉េមួយគ្រឿង ដឹកធ្ងន់បើកលឿនរេចង្កូតរេចង្កូតក្រឡាប់ផ្ងារជើងទាំងព្រឹក តែមិនមានអ្នករបួសរថយន្តខូចខាតតិចតួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦​ ក្នុងភូមិកៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z 5402 បើកដោយបុរសម្នាក់ និងមានអ្នករួមដំណើរ២នាក់ទៀត ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដោយសារតែរថយន្តដឹកធ្ងន់ពេក រេចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់តែម្តង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ត្រួតពិនិត្យ ហើយភាគីខាងរថយន្តបានជួលឡានស្ទូចមកស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ជ្រោយពេជ្រ


ចែករំលែក៖