ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធំបុករះបន្តគ្នា នៅផ្លូវចុះចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំបុករះបន្តគ្នា នៅផ្លូវចុះចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៣រសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បណ្តាលឲ្យមានមនុស្សរងរបួស និងចរាចរណ៍កកស្ទះនៅតំបន់នោះ ។

របាយការណ៍ពីនគរបាលថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្តធុនធំ ដឹកឥដ្ឋ ០១គ្រឿងម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខ ក្រចេះ 3A-0356 (អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ) មានទិសដៅចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ ពេលចុះផ្លូវចំណោត រថយន្តនេះបានបុករះប៉ះរថយន្តចំនួន ០២គ្រឿង និងម៉ូតូ ចំនួន ០១គ្រឿងដែលមានទិសដៅស្របគ្នា ៖

១-រថយន្តកូរ៉េម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក លេខ 3A-0489 ។ ២-រថយន្តបែនដឹកដីម៉ាក HYUNDAI ពណ៌ ក្រហម គ្មានស្លាកលេខ ។ ៣-ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាក លេខសៀមរាប1Z-2911 ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ហាប់ សារ៉ែន អាយុ ៣០ ស្នាក់នៅទំនប់រលក អ្នករួមដំណើរលើម៉ូតូរងរបួស និងបានបញ្ជូនទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចាត់ចែងតាមនីតិវិធីបន្ត និងស្ទូចយករថយន្តចេញពីកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖