ព័ត៌មានទាន់ហេតុការណ៍៖

រាលកៃកាំភ្លើងច្នៃត្រូវចំដើមទ្រូងស្លាប់ខ្លួនឯង នៅស្រុករលាប្អៀរ​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្បែរផ្លូវលំ នៅចំណុចជ្រៃគោក ស្ថិតក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ នៅវេលាម៉ោង១១​ និង៣០នាទី ថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០១៩​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ ប៊ុន លៀងគីម​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ រស់នៅភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។ ជនរងគ្រោះបានទៅទាក់សត្វគ្រួចអ៊ឺត​ នៅចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ដោយយកកាំភ្លើងកែឆ្នៃបាញ់ដោយគ្រាប់កង់ទៅជាមួយផង ។

ឆ្លងតាមការធ្វើកោសល្យវិច័យ របស់ក្រុមបចេ្ចកទេសវិទ្យាសាស្ត្រ ពិនិត្យ នៅកន្លែងកើតហេតុឃើញមានថង់យាម​មួយ​ នៅក្នុងថង់យាមនោះ មានគ្រាប់កង់ចំនួន៧៧គ្រាប់ មានស្នាមរបួសនៅលើទ្រូងរជនរងគ្រោះទំហំប៉ុនគ្រាប់កង់ និងតាមការអះអាងរបស់ក្មួយស្រី​ អាយុ​១៦ឆ្នាំ​ បានឃើញជនរងគ្រោះ កាន់កាំភ្លើងកែច្នៃទៅជាមួយ ។

តាមការសន្និដ្ឋានរបសើសមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយរាលកៃកាំភ្លើងកែច្នៃ ត្រូវចំដើមទ្រូង​ខ្លួន​ឯង​ ៕ ចន្ថា

 


ចែករំលែក៖