ព័ត៌មានទាន់ហេតុការណ៍៖

នាយទាហានជាន់ខ្ពស់បីរូប ទទួលព្រះរាជក្រឹត្យតែងតាំងដំឡើងឋានន្តរស័ក្តិ និងមុខតំណែងថ្មី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរ ចំពោះនាយទាហានទាំងបីរូបត្រូវទទួលការដំឡើង ឋានន្តរស័ក្តិ តែងតាំង មុខដំណែងថ្មីពីររូបថ្នាក់រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនោះស្រ្តីមួយរូបជា អគ្គនាយករង តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល ព្រះម ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រហស្ថលើព្រះ រាជក្រិត្យតែងតាំងឥស្សរជនទាំងបីរូប ដែលមានគុណបំណាច់ចំពោះមាតុភូមិ ។ ទីមួយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ទីពីរ នាយឧត្តមសេនីយ៍ យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងទីបីលោកស្រីឧត្តមសេនីយ៍ឯក អ៊ុក ដារា ជាអគ្គនាយ ករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ ពិធីនេះប្រព្រឹត្តទៅ កាលពីថ្ងៃ ពុធ ២ កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ នាសាលប្រជំុក្រសួងការពារជាតិ ក្នងកិច្ចប្រជុំ បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី ២ឆ្នាំ ២០១៩ ។

ឧត្តមសេនីយ៍ឯក ចាន់ សារាង អគ្គលេខាធិការរង នៃអគ្គលេ ខាធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយក ដ្ឋានសរុបអានរបាយការណ៍ បូកសរុបការងារឆមាសទី១ និងទិស ដៅអនុវត្តបន្តឆមាសទី ២ឆ្នាំ ២០១៩ ។

កងយោធពលខេមរភូ មិន្ទ(ខ.ភ.ម)បានប្រមូលផ្តុំបន្តអនុវត្តន៍ភាកិច្ចតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី ៤ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់(ខ.ភ.ម)​ រយៈពេល៥ឆ្នាំ និងកម្មវិធីការងារ ដោយសម្រេចបានសមិទ្ធ ផលការងារធំៗជាច្រើន ។

-បន្តកសាងពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យ ការពារអធិ បតីបូរណភាពទឺកដី សុខសន្តិភាព ជូនសង្គមជាតិព្រមទាំង ចូលរួមទប់ស្កាត់សកម្មភាពបទល្មើសគ្រប់ប្រភេទ នៅតាមតំប ន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ ទៅវិញ ទៅមក ។

– បន្តចូលរួមពង្រឹងសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែក កសាងភូមិ-ឃំុមានសុវត្ថិ ភាព និងធ្វើការតាមដាន ប្រមែប្រមូលពត៌មានដែលបំរើឲ្យការងារគ្រប់គ្រង សភាពការណ៍សន្តិសុខ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា នូវរាល់បទល្មើស ភាពអា ណាធិបតេយ្យផ្សេងៗ ព្រមទាំងគោរព និងអនុវត្តបទបញ្ជាបង្ក្រាប ការបំផ្លិចបំផ្លាញធនធានធម្មជាតិ គ្រប់ប្រភេទ និងសកម្មភាពគេចពន្ធ រួមចំណែកកៀរគរបង្កើនប្រភពចំណូលថវិកា ជាតិ ។

– បន្តអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ និងសភាពការណ៍ថ្មីៗ ពិសេសពង្រឹងការ គ្រប់គ្រងដឹកនាំបញ្ជា និងការអនុវត្តច្បាប់ លក្ខន្តិកៈទូទៅចំពោះ (ខ.ភ.ម) រួមទាំងអភិក្រមទាំង៥ ចំណុចរបស់ប្រមុខរាជរដ្ឋា ភិបាល ឆ្លុះកព្ចាក់ ងូតទឹត ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរទៀត : កែទម្រង់ខាង ក្នុង បង្កើនមិត្តខាងក្រៅក្នុង ស្មារតីឯករាជ្យ ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារលើគ្រប់វិស័យ ព្រមទាំងអនុសាសន៍ ១០ចំណុច ១-ការពារអធិប តេយ្យជាតិ ២-រក្សាសន្តិភាព ស្ថិរភាពនយោបាយ ៣-ប្រឆាំភេរ វកម្ម គ្រប់ទម្រង់ និងបដិវត្តពណ៌ ៤-ជួយប្រជាពលរដ្ឋជួបការលំបាក៥-ការពារថែរក្សាព្រៃឈើ ៦.គាំទ្រការប្រមូលថវិកា ជាតិ ៧-ពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពគ្រប់ផ្នែក ៨-ថែទាំអា វុធ គ្រប់ប្រភេទឲ្យបានល្អ ៩-យកចិត្តទុក ដាក់ដល់ជីវភាពកងទ័ព ពិសេសតំបន់ដាច់ស្រយាល ១០-ដើរតួនាទីជាអ្នកការ ទូតក្នុងការទំនាក់ទំនងជាមួយ ប្រទេសជិតខាង និងអន្តរជាតិ ៕ សុខដុម


ចែករំលែក៖