ភ្នំពេញ៖ ក្រោយបាត់មុខពីការរាំនៅលើឆាកតន្ត្រីអស់រយៈពេលជាង១ឆ្នាំ អ្នកនាងឆិល ពេជ្រពណ្ណរាយហៅស្រីពេជ្រ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានប្រកាស បើកមុខជំនួញតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ។ អ្នកសិល្បៈជាច្រើនបានកោតសរសើរពីជីវិតតស៊ូរបស់នាងដែលជម្នះការលំបាកជាច្រើនឆ្នាំមុនពេលក្លាយជានាយិការ និងជាអ្នកជំនួញនាំចូលគ្រឿងសម្អាងដោយសាក់ស្លាកសញ្ញាផ្ទាល់ខ្លួននេះ ។
ទស្សនិកជនជាច្រើនពិសេសអ្នកសិល្បៈពិតជាបានស្គាល់មុខអ្នករាលើកឆាកតន្ត្រីគឺអ្នកនាង ស្រីពេជ្រ ដែលធ្លាប់រាំលើឆាកតន្ត្រីនៅស្ទើគ្រប់ស្ថានីយទូរទស្សន៍ ។ នាងបានបញ្ជាក់ថា តាមការពិតនាងទើបនឹងបញ្ចប់ការដឹកនាំក្រុមរាំរយៈពេលជាងមួយឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។ នាងថាបានផ្អាកការងារសិល្បៈក្រោយពីមុខរបស់នាងបានប្រតិកម្មធ្ងន់ធ្ងរលើស្បែកមុខព្រោះតែការប្រើប្រាស់ផលិតផលខុស ដែលមិនអាចប្រឈមនឹងការចេញទៅខាងក្រៅ នឹងបំពេញការងារ ។
នាងក៏បានព្យាយាមស្វែងរកការព្យាបាល រហូតបានសាកល្បងប្រើប្រាស់ផលិតផលមួយនៅប្រទេសថៃ ហើយក៏ទទួលបានលទ្ធផលល្អប្រសើរ ទើបនាងសម្រេចចិត្តយកផលិតផលនេះមកឲ្យមិត្តភ័ក្កិជិតដិតដែលមានបញ្ហាដូចគ្នាយកមកប្រើហើយទទួលបានការគាំទ្រច្រើនទើបនឹងបន្តធ្វើការពិសោធន៍លើការប្រើប្រាស់កាន់តែច្រើន រហូតនាងសម្រេចចិត្តនាំចូលគ្រឿងសម្អាងនេះដោយដាក់ស្លាកសញ្ញាផ្ទាល់ខ្លួនគឺP Nice Brand នេះតែម្តង ។
អគ្គនាយិការក្រុមហ៊ុនល្អពិតពេជ្រចរណៃរូបនេះបានបញ្ជាក់ថាក្រោយទទួលបានការគាំទ្រកាលពីថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១៩នេះនាងបានសម្រេចចិត្តប្រកាសសម្ពោធការនាំចូលផលិតផលនេះជាផ្លូវការក្រោមការចូលរួមពីដំណាងចែកចាយគ្រប់ខេត្តរាជធានី និងភាគីរោងចក្រផលិតផ្ទាល់មកពីប្រទេសថៃ ។
នាងថា ផលិតផលនាងមានការទទួលស្គាល់ពីសំណាក់ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធដែលបញ្ជាក់ពីសុវត្ថិភាពក្នុងការប្រើប្រាស់និងមានសិទ្ធីក្នុងការចែកចាយលក់នៅលើទីផ្សារផងដែរ ។ នាងបញ្ជាក់ថាមុមពេលក្លាយជាអគ្គនាយិការអ្នកគ្រប់គ្រងក្រុមហ៊ុនខាងលើនាងបានឆ្លងការការលំបាកជាច្រើនក្នុងកិច្ចការងារសិល្បៈ ដែលផ្តើមពីការរាំនៅតាមឆាកតន្ត្រីតូចធំស្ទើគ្រប់ស្ថានីយទូរទស្សន៍ ។
នាងថា ពិតជាមិនធ្លាប់នឹកគិតដល់ការទទួលបានតំណែងនេះ ប៉ុន្តែនាងតែងជឿជាក់លើខ្លួនឯង និងប្រឹងប្រែងជានិច្ច ហើយពេលនេះនាងក៏មានស្វាមី និងកូនស្រីម្នាក់គួរឲ្យស្រលាញ់ផងដែរ៕ វឌ្ឍនា