ព័ត៌មានទាន់ហេតុការណ៍៖

ចិត្តសាហាវមែន! ជនសង្ស័យម្នាក់ ចាក់សាំងដុតប្រពន្ធ-កូន និងដុតខ្លួនឯងនៅនឹងផ្ទះឪពុកម្ដាយក្មេក ឆេះខ្ទេចគ្មានសល់

ចែករំលែក៖

ខេត្តសៀមរាប៖ អំពើហិង្សាក្នុងសហព័ទ្ធ និងអនីតិសង្វាស ចាក់សាំងដុតប្រពន្ធ កូន ដុតខ្លួនឯង និងដុតផ្ទះកាលពីវេលាម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ កើតហេតុនៅចំណុចភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កបានដុតផ្ទះឪពុកម្ដាយក្មេក ! ឪពុកក្មេក ឈ្មោះ ជី ជុំ ភេទប្រុស អាយុ ៥៧ឆ្នាំ និងម្ដាយក្មេក ឈ្មោះ មុយ រឿត អាយុ ៥៨ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។

ជនបង្កឈ្មោះ គង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ បានទិញសាំងចំនួន០២ដប មកចាក់ដុត ផ្ទះ(ឪពុក ម្តាយក្មេក) ខណៈដែល ជនបង្កឈ្មោះ គង់ ចំណាន និងប្រពន្ធ ឈ្មោះ ជី ស្រីមុំ អាយុ ៣៣ឆ្នាំ និងកូនតូច ម្នាក់ឈ្មោះ មេត្តា ភេទប្រុស អាយុ០២ខែ នៅក្នុងផ្ទះទាំងអស់គ្នា ដោយចាក់ សោទ្វារខាងក្នុងផ្ទះ ហើយចាក់សាំងដុតបណ្ដាលឲ្យ ស្លាប់ទាំងអស់គ្នា ចំនួន៣នាក់ (ប្តីប្រពន្ធ និងកូន) ។

តាមរបាយការណ៍លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានបញ្ជាក់ថា ទំហំខូចខាត ឆេះផ្ទះទំហំ ៦,៥x៩ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់ក្បើង ជញ្ជាំងក្ដារ កំពស់ ០៤មែត្រ និងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង ។ សរុបការខូចខាតរួមមាន៖ មាសចំនួន០៣ដំឡឹង ប្ល៉ាទីន ០២ជី ប្រាក់ដុល្លារ ១០០០$ ប្រាក់ខ្មែរ ៣.៤០០.០០០(បីលានសែសិបម៉ឺនរៀល) ។

មូលហេតុ: បណ្ដាលមកពីរឿងទំនាស់ក្នុងក្រុមគ្រួសារ រវាងប្ដីប្រពន្ធ រស់នៅមិនចុះសម្រុងនឹងគ្នា ។ ក្នុងពេលកំពុងកើតហេតុ កងអន្តរាគមន៍ និងសង្គ្រោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង (ខេត្ត២គ្រឿង និងស្រុក១គ្រឿង) អស់ទឹក៤ឡាន ក្នុងហេតុការណ៍នេះ ដោយមាន ការសហការជាមួយ ការិយាល័យបង្កា និងពន្លត់អគ្គិភ័យ និងសង្គ្រោះការិយាល័យបច្ចេកទេសពិនិត្យសាកសពទាំង៣នាក់ ។

តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ករណីខាងលើបង្កឡើងដោយជនសង្ស័យឈ្មោះ គង់ ចំណាន ពិតប្រាកដមែន ៕ ប៊ុនរិទ្ធី


ចែករំលែក៖