ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃ សុក្រ ០៥កើតខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមេក្លោងជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ចំនួន ១០នាក់ ដែលធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់សកម្មខេត្តដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ធំ និងក្នុងខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៤០នាទី ចំនុចភូមិ កំពង់រទះ សង្កាត់ កំពង់រទះ ក្រុង ស្ទឹងសែន
ខេត្តកំពង់ធំ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំលោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់÷
១- ឈ្មោះ វេណ វ៉ាន់មុន្នីនាថ ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ រលួស សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
២- ឈ្មោះ លីញ គឹមសេង ភេទ ប្រុស អាយុ ៣០ឆ្នាំរស់នៅភូមិ គោកងួន ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
បន្ទាប់មកសមត្ថកិច្ចប្រើប្រាស់វិធានការជំនាញស្រាជ្រាវស៊ើបអង្កេតឈានទៅឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនចំនួន ០២ នាក់ទៀត
១- ឈ្មោះ សាន សុខនឿន ភេទ ប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិ ក្រសាំង ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
២- ឈ្មោះ អ៊ុច ឌីណា ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ស្រយ៉ូវ សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
ព្រឹកថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានបន្តនីតិវិធី ឈានទៅឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់បានចំនួន ០៦ នាក់÷
១- ឈ្មោះ ស៊ន សៀនម៉ៃ ភេទ ប្រុស អាយុ ២១ ឆ្នាំ ភូមិពោធិអ៊ុន សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
២- ឈ្មោះ អួត សារ៉ាត់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
៣- ឈ្មោះ ម៉េង កំសាន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ ប្រាសាទស្វាយព្រៃ ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
៤- ឈ្មោះ យ៉ោ សាលី ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ រវាង ឃុំ រំចេក ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។
៥- ឈ្មោះ សឿន សិលា ភេទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំ ត្រពាំងឫស្សី ស្រុក កំពងស្វាយ ខេត្តកំពង់ធំ ។
៦- ឈ្មោះ អ៊ន អ៊ាត់ ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
ដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាថ្នាំញៀនខុសច្បាប់ចំនួន១២កញ្ចប់ ទម្ងន់ ៤៥.២ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង, ទូរស័ព្ទដៃ០៤គ្រឿង និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ។ ករណីខាងលើនេះ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាខេត្ត បានបញ្ជាក់ថាបើត្រួតពិនិត្យតាមទិន្នន័យបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៩ បើប្រៀបធៀប នឹងទិន្នន័យក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ បទល្មើសគ្រឿងញៀន មានការថយចុះ ។ ដោយមន្ត្រីជំនាញបានអនុវត្តតាមគោលការណ៍ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ដំណាក់កាលទី ០១,ដំណាក់កាលទី០២, ដំណាក់កាលទី០៣, ដំណាក់កាលទី០៤ នេះ ហើយមន្ត្រីជំនាញបានចុះសហការ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀនមានលក្ខណៈទូលំទូលាយ ដល់មូលដ្ឋាន ដល់ស្រទាប់មហាជន រួមមានរោងចក្រ គ្រិះស្ថាន សាលារៀន ខារ៉ាអូខេ ក្លឹបកំសាន្ត ទីកន្លែងសប្បាយភាពនានាតំបន់ងាយរងគ្រោះទូទាំងខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ថាបើអាណាព្យាបាលមួយចំនួន មានការសង្ស័យទៅលើបុត្រាបុត្រី របស់ខ្លួន មានការពាក់ព័ន្ធ ប្រើប្រាស់សារធាតុញៀន គាត់បាននាំបុត្រាបុត្រី មកសមត្ថកិច្ច ដើម្បីធ្វើតេសន៍ ស្វែងរកសារធាតុញៀនខុសច្បាប់ និងសហការបញ្ជូនបុត្រាបុត្រីទៅបន្សាបសារធាតុញៀន នៅមណ្ឌលស្ដានីតិសម្បទា ។
លោកឧត្តមសេនីយ៍ទោ ស្នងការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ចូលរួមការងារប្រឆាំងគ្រឿងញៀជាការងារអទិភាពមួយ ដើម្បីឈានទៅលុបបំបាត់បទល្មើសគ្រឿង និងអំពាវដល់ស្រទាប់យុវជនត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន និងឆ្លើយថាទេ ចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញ់អ្វីៗគ្រប់យ៉ាង អនាគត,គ្រួសារ សង្គមជាតិ ។ បើមនុស្សយើងត្រូវបានគ្រឿងញៀន គ្រប់គ្រងបានហើយធ្វើឲ្យមនុស្ស បាត់បង់សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ជាដើម ៕ ប៊ុនរិទ្ធី