ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងដេកលឺប្រពន្ធនិយាយជាមួយកូន គិតថាប្រពន្ធបង្គាប់កូនឲ្យមើលងាយខ្លួន ស្ទុះទៅវាយប្រពន្ធ រងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់តែងផឹកស្រស្រវឹងរករឿងប្រពន្ធកូនឥតល្ហែ ខណៈស្រវឹងស្រាដេកនៅក្រោមផ្ទះ លឺប្រពន្ធនិយាយជាមួយកូន បែជាគិតថាប្រពន្ធបង្គាប់កូនឲ្យមើលងាយខ្លួន ក៏ស្ទុះទៅវាយ ដំប្រពន្ធខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ស្រ្ដីរងគ្រោះជាប្រពន្ធឈ្មោះ សាន់ ពៅ ភេទ ស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ (រងរបួសថ្ពាល់ខាងធ្វេង ,ភ្នែកខាងស្វេង និងបាក់ធ្មេញមុខពីរ) រីឯជនសង្ស័យឈ្មោះ ស៊ឹម នឿន ភេទប្រុស អាយុ៥២ឆ្នាំ ។ ស្រ្ដីរងគ្រោះ និងជនសង្ស័យត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិ/ឃុំកើតហេតុ ។

ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យជាប្ដី តែងផឹកស្រាស្រវឹង ហើយឲ្យតែស្រវឹងស្រាម្ដងៗ ជនសង្ស័យតែងរករឿង និងវាយដំស្រ្ដីជាប្រពន្ធ ជាញឹកញាប់ ។ លុះមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យជាប្ដី បានចេញពីផ្ទះទៅធ្វើការសំណង់ រហូតដល់វេលាម៉ោងកើតហេតុ ក៏ត្រលប់មកវិញ ដោយមានសភាពស្រវឹងស្រាជោគជាំ ហើយបានដេកនៅលើគ្រែក្រោមផ្ទះ ខណៈនោះ ស្រ្ដីរងគ្រោះជាប្រពន្ធ បាននិយាយជាមួយកូនស្រីគាត់ឈ្មោះ នឿម កញ្ញា ថា “កូនផឹកថ្នាំផងព្រោះខ្លួនឈឺ” ដោយលឺ និងម្ដាយនិយាយគ្នា ភ្លាមនោះជនសង្ស័យ ក៏ចាប់ផ្ដើមខឹងរករឿងប្រពន្ធ ដោយនិយាយថា ប្រដៅកូនឲ្យមើលងាយខ្លួន រួចក៏ចូលទៅចាប់បោចសក់ស្រ្ដីរងគ្រោះផ្ដួលទៅលើដី ហើយវាយដំប្រពន្ធជាច្រើនដៃ រហូតធ្វើឲ្យប្រពន្ធបាក់ធ្មេញមុខអស់២ និងហើមមុខ ហើមមាត់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅនគរបាលប៉ុស្ដិ៍រដ្ឋបាលពោធិបាន ឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

 


ចែករំលែក៖