ខេត្តកំពង់ធំ៖ អំពើឃាតកម្មកូនសម្លាប់ឪពុកខ្លួនឯង ដោយសារស្រវឹងស្រា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ៨ ខែកក្កដា ឆាំ្ន២០១៩ នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីឃាតកម្មរវាងកូនបង្កើត បានសម្លាប់ឪពុករបស់ខ្លួនដោយបានវាយជាច្រើនដំបង ហើយបានកាប់ជាច្រើនកាំបិត ថែមទំាងអារក ។ ជនសង្ស័យ ឈោ្មះ អឿន ប៉ាក់ ភេទប្រុស អាយុ ២៨ឆាំ្ន ចំណែកជនរងគ្រោះឈោ្មះ ឃិនប៉ិច អាយុ៥១ឆាំ្ន អ្នកទំាងពីរ រស់នៅ កំពង់ធំរស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ ។
មូលហេតុ ផឹកសា្រស្រវឹងទំាងពីរនាក់ តាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋាន ។
លោកវរសេនីយ៍ឯក ឣ៊ួង ម៉ូលី អធិការស្រុកសណ្ដាន បានឲ្យដឹងថា ជនសង្ស័យ ក្នុងអធិការដ្ឋាននគរបាលស្រុក បន្ដការសាកសួរចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ប៊ុនរិទ្ធី