ខេត្តស្វាយរៀង ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនឹងអាជ្ញាធរ ខេត្តស្វាយរៀង បានបើកការប្រកាស ដាក់ភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅព្រឹកថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០១៩ ។
យោងតាមស្ត្រី អ្នកលក់សាច់ជ្រូក បានឲ្យដឹងថា ទោះជារដ្ឋបាល ខេត្តស្វាយរៀងបានទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាង ដើម្បីបង្ការជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក រហូតមកដល់ពលនេះតម្លៃសាច់ជ្រូក នៅក្នុងផ្សារនេះមិនបាន ឡើងថ្លៃ ប៉ុន្មានទេ គឺ សាច់មួយគីឡូក្រាមនៅចន្លោះតម្លៃ១៦០០០ ទៅ ១៧០០០រៀល តែប៉ុណ្ណោះ ។
ចំណែកលោក នាង ចន្ថា ប្រធាន សមាគមអ្នកចិញ្ចឹមជ្រូក បានថ្លែងប្រាប់បន្ថែមថា បើទោះជា ខេត្តបានរងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅឃុំក្រោលគោ ក្នុងស្រុកស្វាយជ្រំ ហើយមានតំបន់មួយចំនួននៅក្នុងស្រុករមាសហែក បានរងផលប៉ះពាល់ និងជំងឺសត្វជ្រូក រួម និងអាជ្ញាធរ ខេត្តទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាង នៅទូទាំង ខេត្តស្វាយរៀង តម្លៃសាច់ជ្រូករស់ មិនទាន់មានសញ្ញា មានការឡើងថ្លៃនៅឡើយទេ គឺ តម្លៃជ្រូករស់ ដែលក្រុមហ៊ុន C P ដឹក លក់ចែកចាយក្នុង ខេត្ត មួយគីឡូ នៅតម្លៃតែ១០.៥០០រៀល ឯតម្លៃជ្រូក ក្រុមកសិករ ចិញ្ចឹមជាលក្ខណៈគ្រួសារ ពូជក្នុងស្រុក មានតម្លៃ ជាង៨០០០ ទៅ៩០០០រៀលដែរ ពោលគឺតម្លៃជ្រូកមិនទាន់មានបញ្ហាអ្វីនោះទេ ។
ពាក់ពន្ធ័ករណីនេះលោកថាច់ រតនា ប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀងបានបញ្ជាក់ថា អនុវត្តបង្ការទប់ស្កាត់ ការរាលដាលជំងឺប៉េស្តជ្រូក ដែលរដ្ឋបាល ខេត្ត និងក្រសួងចាត់វិធានការទប់ស្កាត់ មន្ទីរ រួម និង អាជ្ញាធរ មូលដ្ឋាន បាន និងកំពុងតែបន្តចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបាញ់ថ្នាំធ្វើជីវសុវត្ថិភាព នៅតាមបណ្ដាភូមិមួយចំនួន ជាបណ្តើរៗហើយនៅប៉ុន្មានសប្ដាហ៍នេះ បន្ទាប់ពីសង្ស័យ មាមានមាននិន្នាការជំងឺរាតត្បានេះផងដែរ ៕ យឹម សុថាន