ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធស្ពានបាឡេ ដាក់ឲ្យប្រើប្រើប្រាស់ ជាផ្លូវការក្រោមអធិបតីលោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្ពានបាឡេត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព លោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិក សមាជិការ មន្ត្រីពាក់ព័ន្ធជុំវិញខេត្ត រួមនឹងលោកមេឃុំ លោកអភិបាលស្រុក និងប្រជាពលរដ្ឋក្នុងស្រុកបុរីអូស្វាយសែនជ័យ និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពិធីនេះ មានចំនួនប្រមាណជា ៥០០នាក់ផងដែរ នៅវេលាម៉ោង៨.00នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូស្វាយ ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងអង្គពិពិធីនេះផងដែរ លោកឡូយ សុផាត តំណាងរស្ត្រមណ្ឌលស្ទឹងត្រែង បានមានប្រសាសន៍ និងសួរសុខទុកទៅកាន់សមាជិក សមាជិការ មន្ត្រីជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកបុរីអូស្វាយសែនជ័យ ទាំងមូល ក្នុងការសម្ពោធស្ពានបាឡេ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះថាៈ នេះជាសមិទ្ទិផលមួយដ៍ថ្មីស្រលាង ក្នុងស្រុកបុរីអូស្វាយសែនជ័យ ដើម្បីតភ្ចាប់ទៅនិងដល់ព្រុំប្រទល់កម្ពុជាឡាវ ងាយស្រួលបងប្អូនយើងធ្វើដំណើរទៅមក មិនឲ្យពិបាកដូចមុនទៀតនោះទេ ហើយស្រុកនេះក៍ទើបនិងបង្កើតថ្មី ចុងក្រោយគេ សរុបគឺជាស្រុកទី៦ រួមនិងក្រុងមួយ ក្នុងខេត្តស្ទឹងត្រែងយើងនេះ ហើយក៍កំពង់រៀបចំរិច្ចនាសមព័ន្ធថ្មី កវែក កឆ្នាំងផងដែរ នៅមានការខ្វៈខាត ជាច្រើនជាពិសេសគឺអាគារដ្ឋបាលសាលាស្រុក មិនទាន់មានសំរម្យសម្រាប់តម្រូវការនិងគេនៅឡើយ។

លោកតំណាងរាស្ត្របន្តទៀតថាៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ពានមួយខ្សែនេះជាសមិទ្ធិផលរបស់ខេត្ត ដែលខំពុះពារដឹកនាំក្នុងនាម លោកជាគណៈអភិបាលនៃគណៈអភិបាលខេត្តដឹកនាំ រួមនិងក្រុមការងារខត្តជំរុញ ឲ្យមានការអភិវឌ្ឍន៍ ស្ថាបនាសមិទ្ធិផលផ្សេងៗ និងមន្ទីពាក់ព័ន្ធជុំវិញខេត្ត និងស្រុកទាំង៥ ប្រាំមួយទាំងឲ្យបន្តយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋប្រកបដោយសិល៍ធម៍ល្អ ឲ្យមានភាពស្និតស្នាល និងដើរតាមយុទ្ធសាសន៍ចតុកោណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដឹកនាំប្រទេស និងបន្តយន្តការនយោបាយដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធ ជូនពួគគាត់ដែលមានស្រាប់ ដោយឥតគិតថ្លៃ។

ជាចុងក្រោយលោកតំណាងរាស្ត្រ បានចែចជូនអំណោយជូនដល់ យាយជីតាជី និងលោកគ្រូអ្នកគ្រូ សមាជិក សមាជិការ ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ។

លោកតំណាងរាស្ត្រ និងលោកអភិបាលខេត្ត និងន្ត្រីរាជការទាំងអស់ អញ្ជើញកាត់ខ្សែបូស្ពានបាឡេ ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕ មាស សុផាត


ចែករំលែក៖