ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន បុកគូថរថយន្តដួលបោកក្បាលហូរឈាមជោករបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាល ហូរឈាមជោកថ្នល់សន្លប់ នឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បុកគូថរថយន្តរបស់គេពីក្រោយ ខាងឆ្វេងយ៉ាងពេញទំហឹងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​ នៅវេលាម៉ោង ៧និង១០នាទីយប់ នៅលើផ្លូវជាតិលេខ១៣ ស្ថិតត្រង់ចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ មានឈ្មោះសឿង​ សុជាតិ​​ អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិចក​ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា តែមឆេះ ពណ៌ក្រហមពាក់ ស្លាកលេខ ស្វាយរៀង​ ១B៩២៥៥ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុឃើញសភាពការណ៍មិនស្រួល ក៏រត់គេចខ្លួន បន្សល់តែរថយន្តម៉ាកហុីយ៉ាន់ដាយ​ ពណ៌ស មានស្លាកលេខ​ កំពង់ចាម ៣A.៤០១២នៅនឹងកន្លែង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១០០ តែមឆេះមួយគ្រឿងក្នុង ទិសត្បូងទៅទិសជើង ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះមកដល់កន្លែងកើតហេតុ ក៏បានបុកនឹងគូទរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស មានស្លាកលេខ​ កំពង់ចាម៣A.៤០១២ ពេញទំហឹង​ពីខាងក្រោយ​ ផ្នែកខាងឆ្វេង ពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាល និងថ្នល់ហូរឈាមជោករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ។

ចំណែកឯរថយន្ត និងម៉ូតូដែលជាវត្ថុតាងត្រូវបានកម្លាំងជំនាញវាស់វែង និងបានអូសយកទៅរក្សាទុកនៅអធិការដើម្បីបន្តតាមច្បាប់ ៕​យឹម សុថាន


ចែករំលែក៖