ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារជនជាតិចិនចំនួន២ក្រុម បានចូលផឹកស៊ីក្នុងហាងមួយកន្លែង ខណៈស្រវឹងរៀងខ្លួន ក៏ទាស់សម្តីគ្នាវៃប្រ៉ាវផ្អើលភ្ញៀវរត់ជាន់ជើងគ្នា កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០១៧ នៅចំណុចភោជនីយដ្ឋាន អាសាន ខាងលិចស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនចំនួន២ក្រុម បានមកអង្គុយផឹកស៊ីនៅក្នុងហាងខាងលើ ខណៈស្រវឹងរៀងខ្លួន ក៏បានទាស់សម្តីគ្នា ហើយបានវាយតប់គ្នាបណ្តាលឲ្យរងរបួសរៀងខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវរត់ជាន់ជើងគ្នា ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងឃាត់ភាគីទាំងសងខាងយកទៅសួរនាំអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយ ៕ សុខាសែនជ័យ