ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនយកមកសួរនាំ ខណៈមានទំនាសពាក្យសំដីជាមួយ ប្រជាការពារភូមិចំនួន៣នាក់ ដែលកំពុងធ្វើការ និងប៉ុនប៉ងមនុស្សឃាដដោយចេតនា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ៩កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៥០នាទី ត្រង់ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមប្រជាការពារភូមិពីបីនាក់បានឈរជើងនៅគោលដៅត្រង់ចំណុចកើតហេតុលុះដល់វេលាម៉ោង១៩ និង៥០នាទី ស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ជិតក្នុងស្ថានភាពស្រវឹង ហើយបានស្រែកឡូឡា និងបានជេរឌឺដងដាក់ជនរងគ្រោះ និងក្រុមប្រជាការពារភូមិ ភ្លាមនោះជនរងគ្រោះក៏បានដេញឲ្យជនសង្ស័យជិះម៉ូតូទៅផ្ទះ តែបែរជាជនសង្ស័យចុះពីលើម៉ូតូមករកវាយជនរងគ្រោះ តែត្រូវបានគេឃាត់ បន្ទាប់មក ជនសង្ស័យក៏បានជិះម៉ូតូចេញទៅប្រហែល១០នាទីក្រោយមក ស្រាប់តែជនសង្ស័យជិះម៉ូតូត្រឡប់មកវិញ ដោយក្នុងដៃមានកាន់ពូថៅហើយមកដល់កន្លែងកើតហេតុ ក៏បានចុះពីលើម៉ូតូកាន់ពូថៅដើរសំដៅមកកាប់ជនរងគ្រោះដោយឃើញសភាពមិនល្អបែបនេះ ជនរគ្រោះរួមនឹងក្រុមប្រជាការពារក៏ឃាត់ខ្លួនជនសង្ស័យ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ប្រគល់ឲ្យសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងពីបទ “ប៉ុនប៉ងមនុស្សឃាដដោយចេតនា” ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ម៉ុលបាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ម៉ៅ ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ (ប្រជាការពារ) មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំភូមិបឹងខ្នំ សង្កាត់ពន្សាំងខណ្ឌព្រែព្នៅ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ធឿនព្រែកជ័យ