ភ្នំពេញ៖ យុវជន២ក្រុម បានបើកឆាកប្រយុទ្ធគ្នា យ៉ាងសាហាវដោយប្រើដាវសាំម៉ូរ៉ៃដេញកាប់គ្នា បង្កការភ្ញាក់ផ្អើលពេញតែវិទ្យាល័យព្រះសុីសុវត្ថិ និងកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខ្ទេចអស់ចំនួនមួយគ្រឿង សមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៧៤ស្ថិតនៅចំណុចក្នុងបរិវេណវិទ្យាល័យព្រះសុីសុវ ត្ថិក្នុង សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ។
តាមប្រភពនៅជុំវិញកន្លែងកើតហេតុបានឲ្យបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញក្រុមក្មេងទំនើងចំនួន២ក្រុមមានគ្នាប្រហែលប្រមាណជា១០នាក់ ម្ខាងមានគ្នាចំនួន៥នាក់ និងម្ខាងទៀតដែលជាជនរងគ្រោះមានគ្នា៥នាក់ផងដែរ ។
ប្រភពបានប្រាប់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ នាពេលកន្លងមកធ្លាប់មានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួចរឿងមើលមុខគ្នាជាមួយបងរបស់ជនរងគ្រោះ ហើយកន្លងមកបានមួយសប្តាហ៍ ខ្លួនត្រូវជាប្អូនជនគ្រោះកំពុងតែលេខងបាល់ទាត់ ក៏ស្រាប់តែខាងជនបង្កមានគ្នាប្រហែលជា៥នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានធ្វើសកម្មភាពដេញកាប់ពួកគេនាំគ្នារត់ជាន់ជើងគ្នាដោយបន្សល់ទុកម៉ូតូចំនួនមួយគ្រឿង ភ្លាមនោះដែរបក្សពួកជនបង្កបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះបង្កមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ភ្លាមៗនោះក្រុមជនបង្កបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង ។
ម៉ូតូដែលត្រូវក្រុមក្មេងទំនើងកាប់បំផ្លាញចោលម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1GN-3138រងការខូចខាតផងដែរ ។
ក្រោយពេលកើតសមត្ថកិច្ចបាននាំខាងជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី3ដើម្បីតាមចាប់ខ្លួនជនបង្ក និងបក្សពួកយកមផ្តន្ទាទោសតាមច្បាប់ ៕ ធឿនព្រែកជ័យ