ខេត្តសៀមរាប៖ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ចាត់ទុកវិស័យហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ធានាដល់កិច្ចការពារប្រកបដោយ ប្រសិទ្ធភាព អធិបតេយ្យ បូរណភាព ទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូច ជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។
បច្ចុប្បន្នការងារហ្វឹកហ្វឺនដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនមានវ័យ ក្មេងជាអ្នកបន្តវេនជំនាន់ក្រោយ ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម រួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជ រដ្ឋាភិបាលឱ្យទទួ លជោគជ័យ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចំរុះ(ខ.ភ.ម)ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនា ញសេនាធិការការពារអាកាស ថ្នាក់កងអនុសេនាធំ-វរសេនាតូច និងបើកវគ្គបណ្ដុះបណ្ដាលនាយទាហានរង ជំនាញកាំភ្លើងការ ពារដែនអាកាសជំនាន់ទី ៤ ឆ្នាំ២០១៩ នៅសាលាហ្វឹកហ្វឺនជំនាញការពារអាកាស (ខ.ភ.ម)ស្ថិតក្នុងភូមិសាស្ត្រភូមិវត្ត ឃុំស្រែណូយ ស្រុកភ្នំវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ១១ កេីតខែ អាសាឍ ឆ្នាំ រកា ឯក ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩នេះ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា: វគ្គហ្វឹកហ្វឺនដែលយើងកំពុងប្រារព្ធពិធីបិទនាឱកាសនេះ ពិតជាឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធ ឲ្យដល់យោធិន និងធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាធានាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេប ញ្ជាការ(ខ.ភ.ម)បានដាក់ចេញ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បន្តទៀតថា: ក្នុងនាមក្រសួង ការពារជាតិ អគ្គមេបញ្ជាការនៃ (ខ.ភ.ម) និងបញ្ជាការដ្ឋានការពារដែនអាកាស អគ្គបញ្ជាការ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹក ចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង ។
ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានការពារអាកាស ត្រូវយកចិត្តទុកដាក់ពង្រឹងគុណ ភាពហ្វឹកហ្វឺន ជាការងារស្នូលត្រូវធ្វើជាប្រចាំ លើកកម្ពស់សម ត្ថភាព គុណភាព ប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព ពេលហ្វឹកហ្វឺន ធានាសន្តិ សុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ក្នុងជួរ (ខ.ភ.ម) ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញ ភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តទៀតថា: លទ្ធផលដែលទទួលបានទាំងអស់នេះ ពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហាន រង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំបញ្ជាការដ្ឋានការពារដែនអាកាស បានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការ ការងារគ្រប់កម្រិតដែលបានកំណត់ ។
លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការដ្ឋានការពារដែនអាកាស (ខ.ភ.ម) និងលោកវរសេនីយ៍ឯក តូ ផល្លា នាយកសាលាហ្វឹកហ្វឺនជំនាញការពារអាកាសអគ្គបញ្ជាការបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ជាការដ្ឋានការ ពារអាកាស សហការជាមួយសាលាហ្វឹកហ្វឺនជំនាញការពារដែនអាកាសអគ្គបញ្ជាការ កំពុងបន្តដំណើរការបណ្ដុះបណ្ដាលវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជំនាញកាំភ្លើង ការពារអាកាសជំនាន់ទី ៤ មួយជំនាន់បន្តទៀត បន្ទាប់ពីវគ្គបំប៉នជំនាញសេនាធិការ ថ្នាក់កងអនុសេនាធំ និងថ្នាក់វរសេនាតូចការពារអាកាសនេះត្រូវបានបញ្ចប់ ។
ដោយឡែកវគ្គបំប៉នជំនាញសេនាធិការថ្នាក់កងអនុសេនាធំ និងថ្នាក់វរសេនាតូច ដែលបញ្ចប់នៅថ្ងៃនេះមានសិក្ខាកាមចូលរៀនសូត្រចំនួន ៥០ នាក់ក្នុងនោះមានយោធាចារ្យ និងអ្នកបម្រើការចំនួន ១៥នាក់ ដោយប្រើរយៈពេលសិក្សា ២ខែ លើខ្លឹមសារមេរៀន តួនាទីភារ កិច្ច រចនាសម្ព័ន្ធកងកម្លាំងការពារអាកាស ផែនការ ការងារសេ នាធិការបម្រើឱ្យការងារហ្វឹកហ្វឺន និងប្រយុទ្ធ អប់រំចិត្តសាស្ត្រការងារចាត់តាំងរំលឹក និងការត្រួតពិនិត្យបញ្ចប់វគ្គ ។ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទាំង ៣៥នាក់ ទទួលបានលទ្ធ ផលនិទ្ទេសពូកែ ០៣នាក់ និទ្ទេសល្អបង្គួរ ១៦នាក់ និងនិទ្ទេសមធ្យមចំនួន ១៥នាក់ ។
វគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការជំនាញការពារអា កាសថ្នាក់កងអនុសេនាធំ និងវរសេនាតូចឆ្នាំ ២០១៩ នេះទៅ សាលាការពារអាកាស អគ្គបញ្ជាការ អនុវត្តតាមសច្ចាប័ន និងបទបញ្ជារបស់អគ្គមេបញ្ជាការ (ខ.ភ.ម) និងបន្តបើកវគ្គបណ្ដុះ បណ្ដាលនាយទាហានរងជំនាញការពារអា កាសជំនាន់ទី៤មួយ វគ្គទៀតដែលមានសិក្ខាកាមចូលហ្វឹកហ្វឺន សរុបចំនួន ១០០ នាក់ ក្នុងនោះមានយោធាចារ្យ និងអ្នកបម្រើការចំនួន ២០នាក់ និងសិក្ខាកាមចំនួន ៨០នាក់ដោយប្រើរយៈ ពេលហ្វឹកហ្វឺន ១៨១ថ្ងៃ លើខ្លឹមសារមេរៀនជំនាញការពារអា កាសជំនាញកាំភ្លើងយន្តការពារអាកាស១៤,៥ម-ម សព្វាវុធជំនាញកាំភ្លើងធំការពារអាកាស ២៣,២ម-មជំនាញកាំភ្លើងធំការពារអាការ ៣៧ និងការងារត្រួតពិនិត្យលទ្ធផល និងចាត់តាំងបាញ់គ្រាប់ពិតផងដែរ ៕ សុខដុម