ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀន៣នាក់ និងផាកពិន័យម៉ូតូចំនួន ១៩គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១៨ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន បានបញ្ជាឲ្យលោក ឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ រួមជាមួយនឹងលោកស្នងការរងចំនួន០៤រូប ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ សារធាតុញៀន ច្បាប់ចរាចរណ៍ផ្លូវគោក បទល្មើសព្រហ្មទណ្ឌ និងបទល្មើសសេដ្ឋកិច្ច នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានកម្លាំងចម្រុះចូលរួមចំនួន ៣៨នាក់ ។

ក្នុងកិច្ចសហប្រតិបត្តិការណ៍នេះកម្លាំងជំនាញត្រួតពិនិត្យសារធាតុញៀនបានចំនួន ៣២នាក់ ក្នុងនោះមានផ្ទុកសារធាតុញៀនចំនួន ០៣នាក់ ហើយបានដកហូតម៉ូតូ ០១គ្រឿង និងផាកពិន័យ ម៉ូតូគ្មានមួក កញ្ចក់ ចំនួន ១៩គ្រឿង រួចបានអប់រំណែនាំដល់អ្នកបើកបរយាន្តល្មើសទាំងនោះឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយយថាហេតុ ។

ចំណែកជនសង្ស័យទាំង៣នាក់ រួមជាមួយនឹងម៉ូតូត្រូវបានការិយាល័យជំនាញយកមកអប់រំណែនាំ ដំឡើងមុខសញ្ញា ធ្វើកិច្ចសន្យារាងចាល និងឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ ៕ ស សារ៉េត


ចែករំលែក៖