ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមានការសង្ស័យ អ៊ីរ៉ង់តបតភ្លាមៗថា​ កំពុងតែជួយនាវាដឹកប្រេង អារ៉ាប់រួមនៅសមុទ្រពែក្ស​ ដែលជួបគ្រោះថ្នាក់

ចែករំលែក៖

ក្រោយពេលមានការសង្ស័យថា អ៊ីរ៉ង់បានចាប់ខ្លួននាវាដឹកប្រេង របស់ប្រទេស អារ៉ាប់រួម​(UAE) នៅឈូងសមុទ្រ ពែក្ស ​ពេលនេះអ៊ីរ៉ង់បានចេញសេចក្តីប្រកាសភ្លាមៗថា ​« នាវាដឹកប្រេងបរទេស ជួប​បញ្ហាបច្ចេកទេស នៅតំបន់សមុទ្រ ពែក្ស​ ត្រូវបានកម្លាំងទាហានអ៊ីរ៉ង់ ជួយ​ក្រោយទទួលបានសំណើ សុំជំនួយជាបន្ទាន់នោះ» ។

នៅលើបណ្តាញសង្គម Twiter ​អ្នកនាំពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់ លោក​ Abbas Mousavi ​កាលពីថ្ងៃទី​​១៦ ខែកក្កដា បានប្រកាសថា ​អទាហានអ៊ីរ៉ង់​បានជួយដល់ ​នាវាដឹកប្រេងបរទេស​ ដែលជួបបញ្ហាបច្ចេកទេស​​ ។ លោកបន្តទៀតថា ព័ត៌​មានលម្អិតពីបញ្ហាខាងលើ​និង ផ្តល់ជូននៅពេលក្រោយ​ ។

ការប្រកាសខាងលើរបស់អ៊ីរ៉ង់ គឺជាការឆ្លើយតប ទៅនឹងបណ្តាប្រទេសក្នុងតំបន់សង្ស័យថា​អ៊ីរ៉ង់ជាអ្នកចាប់នាវាដឹកប្រេង ក្រោយពេល នាវានោះបាត់ពីប្រព័ន្ធទំនាក់ទំនង ។ ហេតុការណ៍ខាងលើបង្កឲ្យមានក្តីបារម្ភនិងសង្ស័យថា អ៊ីរ៉ង់បានចាប់នាវានោះ ក្នុងពេលដែលកំពុងប្រឈមមុខតានតឹង ដាក់គ្នា​ ។

តាមរបាយការណ៍ស្តីពី សកម្មភាពធ្វើដំណើ​ររបស់នាវាខាងលើ បង្ហាញឲ្យឃើញថា សញ្ញាទំនាក់ទំនង​របស់នាវាដឹកប្រេង​ Riah ​បំពាក់ទង់ជាតិ ប៉ាណាម៉ា ត្រូវបានបិទ​ ពេលកំពុងតែធ្វើដំណើរនៅក្នុងតំបន់សមុទ្រ ជិត កោះ​ F Qmm ​របស់អ៊ីរ៉ង់​​ និងជិតទីតាំង របស់កម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ ។ ទិន្នន័យចុង ក្រោយបង្ហាញថា​នាវាខាងលើ ធ្វើដំណើខុសផ្លូវដែលខ្លួនត្រូវទៅ ។

ជាធម្មតា នាវាដឹកប្រេង​ Riah ​​ដែលតែងតែដឹកប្រេង ពី Dubai និង​ Sharjah នៅភាគខាងលិច​​អារ៉ាបរួម (UAE) ឆ្ពោះទៅកាន់ Fujairah ​ស្ថិតនៅភាគខាងកើត​​UAE ដោយចំណាយពេលតែ​១ថ្ងៃកន្លះតែប៉ុណ្ណោះ​ ។ ​ ប៉ុន្តែនៅពេលនេះនាវាដឹកប្រេងនោះបានចំណាយពេល​ដល់ទៅ​៥ថ្ងៃហើយនៅតែមិនទាន់ឈានដល់គោលដៅ ។

មន្ត្រីយោធាមួយរូបក្នុងក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងថា កម្លាំងទាហានអាមេរិក បានដឹកពីការបាត់ខ្លួននាវាដឹកប្រេងខាងលើ ប៉ុន្តែមិនបានផ្តល់ប័ត៌មានពាក់ព័ន្ធនោះឡើយ​ ។ ​មកទលពេលនេះ​មិនទាន់មានសំណើណាមួយ​ ឲ្យជួយ ពីនាវាដឹកប្រេងខាងលើនៅឡើយទេ​៕


ចែករំលែក៖