ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែធ្លាក់ប្រជាប្រិយភាពផង លោកត្រាំ ប្រឈមការចោទប្រកាន់រើសអើងពូជសាសន៍

ចែករំលែក៖

ក្តីស្រមៃចង់ក្លាយជាប្រធានាធិបតីអាមេរិក ដឹកនាំបន្ថែមមួយអាណត្តិទៀត របស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែ ផ្ទុះរឿង អាស្រូវ រើសអើងពូជសាសន៍ ។ គណបក្សប្រជាធិបតេយ្យ ដែលមានបេក្ខភាព ជូ បៃឌិន កំពុងតែមានសំឡេងគាំទ្រនាំមុខនោះ ត្រៀមរៀបចំនីតិវិធី ទម្លាក់លោកដូណាលត្រំា ពីដំណែង​នៅក្នុងអាណត្តិទី​១តែម្តង មិនរង់ចាំដល់អណត្តិទី​២ឡើយ ។

ពេលថ្មីៗនេះលោក អាល ហ្គ្រីន (Al Green)សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានដាក់ចេញហើយនូវមាត្រា ដែលចែងអំពីការទម្លាក់ប្រធានាធិបតីអាមេរិក ចេញពីតំណែង ជាការប្រឆាំងចំពោះលោក ដូណាល់ ត្រាំ ក្រោយពីប្រធានាធិបតីអាមេរិករូបនេះ ទើបតែទទួលរងព្យុះនៃការរិះគន់ទូទាំងពិភពលោក ពាក់ព័ន្ធការអត្ថាធិប្បាយបែបរើសអើងពូជសាសន៍ ទៅក្រុមស្ត្រីជាសមាជិកសភាអាមេរិក ។

ការដាក់ចេញនូវមាត្រាខាងលើ គឺធ្វើឡើងដើម្បីដំណើរការនិតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាច ហើយវាកើតឡើងជាថ្មីបន្ទាប់ពីសភាអាមេរិកគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតអនុម័តថ្កោលទោសប្រធានាធិបតីអាមេរិករូបនេះ ជុំវិញការអត្ថាធិប្បាយបែបរើសអើងពូជសាសន៍ ប្រឆាំងនឹងក្រុមតំណាងរាស្ត្រ ជាស្រ្តីបក្សប្រជាធិបតេយ្យចំនួនបួនរូប ។ សមាជិកសភាមកពីគណបក្ស ប្រជាធិបតេយ្យមកពីរដ្ឋតិចសាស់ លោក Al Green ចង់ឲ្យមានការបោះឆ្នោតមួយ នៅក្នុងសប្ដាហ៍នេះសំដៅកំណត់ថា តើគួរ ឬមិនគួរក្នុងការដំណើរការនីតិវិធីដកលោក ត្រាំ ចេញពីតំណែង ។

គួរបញ្ជាក់ថា បើតាមលោក Al Green លោក ដូណាល់ ត្រាំ គ្មានសមត្ថភាពធ្វើជា ប្រធានាធិបតីអាមេរិកឡើយ ។ ប៉ុន្តែលោក Green ផ្ទាល់ក៏ធ្លាប់បរាជ័យដំណើរការ នីតិវិធីទម្លាក់លោក ត្រាំ ចេញពីតំណែងចំនួន ០២លើករួចមកហើយ ។ ម្យ៉ាងវិញទៀត មកទល់សមាជិកសភា និងប្រធានសភា នៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណិនស៊ី ប៉េឡូស៊ី (Nancy Pelosi) ក៏ហាក់ដូចជាបង្ហាញពីគោលជំហរជំទាស់ ទៅនឹងគោលបំណងនេះដែរ ៕


ចែករំលែក៖