ព័ត៌មានទាន់ហេតុការណ៍៖

G-Devith ចេញអាល់ប៊ុមចម្រៀងទី១ ឈ្មោះថា «Reborn» លើកម្មវិធីតន្រ្តី Pleng by Smart

ចែករំលែក៖

ភ្នំពេញ៖ លោក ងួន ចាន់ ដេវីត ឬគេស្គាល់ដោយខ្លីថា G-Devith ដែលជាអ្នកនិពន្ធបទចំរៀងដោយខ្លួនឯង តារាចម្រៀងរ៉េប និងជាតារាល្បីខាងម៉ូតសម្លៀកបំពាក់ បានប្រកាសចេញអាល់ប៊ុមបទចម្រៀងទី១របស់ខ្លួនឈ្មោះថា«Reborn» ។ អាល់ប៊ុមចម្រៀងនេះគឺជាការឆ្លុះបញ្ចាំងពីអាជីពក្នុងវិស័យតន្ត្រីរបស់ G-Devith ។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅស្នាក់ការកណ្តាលក្រុមហ៊ុនSmart ក្រោមវត្តមានសិល្បករជាច្រើនរូបផងដែរ ។

បទចម្រៀងថ្មីចំនួន៩បទនេះ ត្រូវបានគេរំពឹងថា និងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ និងអ្នកចូលចិត្តស្តាប់បទចម្រៀងផ្សេងៗទៀតនៅប្រទេសកម្ពុជា ។

លោក G-Devith បាននិយាយថា៖ «ការចេញអាល់ប៊ុមចម្រៀងទី១នេះគឺជាស្នាដៃដ៏សំខាន់មួយសម្រាប់ខ្ញុំ ។ ស្នាដៃនេះឆ្លុះបញ្ចាំងពីដំណើរជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ រហូតមកដល់ពេលនេះ ហើយខ្ញុំពិតជារំភើបរីករាយក្នុងការចែករំលែកបទពិសោធន៍តន្ត្រីថ្មីទាំងអស់នេះជាមួយអ្នកគាំទ្ររបស់ខ្ញុំតាមរយៈកម្មវិធី Pleng by Smart» ។ អាល់ប៊ុមចម្រៀងនេះត្រូវបាននិពន្ធឡើង និងបានចាប់ផ្ដើមថតកាលពីដើមឆ្នាំ ២០១៩ បន្ទាប់ពីលោក G-Devith បានចុះហត្ថលេខាលើកិច្ចសន្យាមាតិកាចម្រៀងផ្ដាច់មុខជាមួយនិង ក្រុមហ៊ុន Smart Axiata នៅកាលពីខែវិច្ឆិកាឆ្នាំ២០១៨ ។ លោក G-Devith បានបន្ថែមទៀតថា៖ «ខ្ញុំចង់និពន្ធអាល់ប៊ុមចម្រៀងមួយ ដែលទាក់ទងទៅនិងទស្សនិកជននៅ ទូទាំងប្រទេស ហើយធ្វើឲ្យអ្នកគាំទ្រពលរដ្ឋកម្ពុជារបស់ខ្ញុំអាចរីករាយកម្សាន្ដនៅគ្រប់ទីកន្លែង ។ អាល់ប៊ុមចម្រៀង «Reborn» នេះ អាចស្វែងរកបាននៅលើកម្មវិធី Pleng by Smart ចាប់ពីថ្ងៃនេះទៅ» ។

អ្នកគាំទ្រក៏អាចក្លាយជាមនុស្សដំបូងគេក្នុងការទស្សនា និងស្ដាប់បទចំរៀងរបស់លោក G-Devith ក្នុងអាល់ប៊ុមចម្រៀងនេះ នៅក្នុងការប្រគុំតន្ត្រីផ្សាយផ្ទាល់ផ្តាច់មុខនៅផ្សារទំនើប អ៊ីអន សែនសុខ នៅថ្ងៃទី ២៥ ខែសីហា ដែលត្រូវបានរៀបចំឡើងដោយកម្មវិធី Pleng by Smart ។ បទចម្រៀងមួយបទដែលគេទន្ទឹងរង់ចាំបំផុតក្នុងអាល់ប៊ុមចម្រៀងនេះ ហើយក៍ជាបទចម្រៀងដែលលោក G-Devith ចូលចិត្តផងដែរ មានចំណងជើងថា «Fear GOD» ហើយ និងត្រូវច្រៀង និងសម្តែងដោយមានការផ្សាយបន្តផ្ទាល់នៅក្នុងការប្រគុំតន្រ្តី ដែលស្ទីលភ្លេងថ្មីនេះនិងធ្វើឲ្យអ្នកគាំទ្រមានការរំភើប ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «ចាប់តាំងពីឆ្នាំ ២០១៥ មក យើងបានយ៉ាងយកចិត្តទុកដាក់ក្នុងការគាំទ្រវិស័យតន្ត្រីដ៏សម្បូរបែប ដែលប្រជាពលរដ្ឋកម្ពុជាមានមោទនភាពចំពោះ និងផ្តល់ជូនដល់អតិថិជននូវភាពសប្បាយរីករាយក្នុងជីវិតរស់នៅ ។ ការចេញអាល់ប៊ុមចម្រៀងរបស់លោក G-Devith គឺជាការសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយទៀតសម្រាប់យើងក្នុងការលើកកម្ពស់សិល្បករក្នុងប្រទេសកម្ពុជា ហើយខ្ញុំសង្ឃឹមថា នេះនិងលើកទឹកចិត្តឲ្យសិល្បៈករវ័យក្មេងកម្ពុជា ព្យាយាមបង្កើតបទចម្រៀងពិសេសៗបន្ថែមទៀតលើកម្មវិធីតន្ត្រីឌីជីថល Pleng របស់យើង» ។

សំបុត្រចូលរួមទស្សនាការប្រគុំតន្ត្រីផ្តាច់មុខសរុបចំនួន ៣០០០ សន្លឹក អាចរកបានដោយឥតគិតថ្លៃនៅទីតាំង ផ្សេងៗ ដែលមានឈ្មោះក្នុងតារាងខាងក្រោមនេះ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ។ អតិថិជនប្រើប្រាស់កម្មវិធី Pleng by Smart Pro អាចទទួលបានសំបុត្រចំនួន១សន្លឹក និង អាវយឹត១ដោយឥតគិតថ្លៃ ។ សំបុត្រចំនួន ១០០០ សន្លឹកនិងប្រគល់ជូនតាម រយៈបណ្តាញផ្សព្វផ្សាយសង្គមរបស់លោក G-Devith ក្រុមហ៊ុន Smart Axiata ឬកម្មវិធី Pleng និងតារាផ្សេងៗទៀតផង ដែរ ។ កន្លែងទទួលយកសំបុត្រប្រគុំតន្ត្រី រោងកុន

Smart Shop មុនីវង្យ រោងកុន Legend Eden ,Smart Shop កោះពេជ្យ, រោងកុន Legend Citymall, Smart Shop នៅផ្សារទំនើប Aeon 1 និង Aeon សែនសុខ និងរោងកុន Major Cineplex 1 & 2 ។

កម្មវិធី Pleng by Smart ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈឆ្នាំ ២០១៩ គឺជាបណ្ណាល័យកម្សាន្តឌីជីថលដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិច្រើនជាង ១ លានបទ ហើយផ្ដល់ភាពងាយដល់អ្នកប្រើប្រាស់ ។ លើសពីនេះ ទៀតកម្មវិធី ការភ្ជាប់ជាមួយកម្មវិធី Pleng by Smart Pro ផ្តល់ជូនការទាញយកបទចម្រៀង ដោយគ្មានដែនកំណត់ ក៏ដូចជាអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញបានដោយសេរីឬក៏អាចស្តាប់ការផ្សាយផ្ទាល់តាមកម្មវិធីវិទ្យុផងដែរ ។ កម្មវិធី Pleng by Smart ត្រូវបានធ្វើឲ្យល្អប្រសើរជាប្រចាំលើចំណុចជាច្រើនដូចជា ផ្នែកបច្ចេកទេស ធ្វើឲ្យមានល្បឿនកាន់តែលឿន ឆ្លើយតបកាន់តែរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់ បន្ទាប់ពីប្តូរឈ្មោះពី Smart Music ៕ វឌ្ឍនា


ចែករំលែក៖