ភ្នំពេញោ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាមានកិតិ្ដយសដោយ ប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី និងវិនិយោគិន មកសិក្សាពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ដោយសារកម្ពុជារក្សាបានសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ។
លោកឧកញាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលប ន្ទុកបេសកកម្មពិសេស រួមជាមួយ និងសមាជិករដ្ឋសភាផងដែរ នោះ បានបញ្ជាក់បែបនេះ ខណៈ លោកទទួលជួប ពិភាក្សាការងារ ជាមួយ ប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី ដឹកដោយ លោក Dato Seri Syed Hussien Alhabashee សមាជិក សភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាអគ្គនាយកក្រុម ប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) កាលពីរសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏មុស្លីមកម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំនួបនេះ ក្នុងគោលបំណង ពិភាក្សា ធ្វេភាគីកម្ពុជា ម៉ាឡេស៊ី ដើម្បីស្វែង យល់អំពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅព្រះរាជាណា ចក្រកម្ពុជាលើគ្រប់វិស័យ ក្នុងនោះរួមមាន វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ ទេសចរណ៍ ព័ត៌មានវិទ្យា វិស័យអប់រំ និងវិស័យសំខាន់ៗផ្សេងៗទៀត ។ ដោយសារកម្ពុជា រក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំបាន៧% ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រោមគោល នយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ។
លោកបន្ដថា៖ កម្ពុជាស្វាគមន៍ និងបើកទូលាយទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធនធានគ្រប់គ្រាន់ និងមានលក្ខណៈអំណោយផលទាំងភូមិសាស្រ្ត និង ស្ថេរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបាននូវសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យ ណាមួយកើតឡើងចំពោះអ្នកវិនិយោគទុន នៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជាចំណងដៃនៃការទំនាក់ទំនងដំបូងលោក សៃយិត ហូស្សេន អាល់ហាបាហ្ស៊ី (Dato Seri Syed Hussien Alhabashee )សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាអគ្គនាយកក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) ក៏បានសន្សាដោយឥតលក្ខខណ្ឌ័ជាមួយកម្ពុជា និងផ្តល់អាហារូករណ៍ ដល់សិស្សនិស្សិតកម្ពុជាចំនួន២រូប ដើម្បីទៅសិក្សារវគ្គខ្លីនៅឯប្រទេសម៉ាឡេស៊ីរយ:ពេល២ ឆ្នាំ លើមុខជំនាញសំខាន់មួយចំនួន ក្នុងនោះមានជម្រើស ផ្នែកជំនាញស្ថាបត្យកម្ម អគ្គិសនី ចុងភៅ កុំព្យូទ័រ កាត់ដេរ និង វិទ្យាសាស្រ្តកុំព្យូទ័រ ជាដើម ។
ការចំណាយលើការសិក្សាខាងលើ រួមមានការស្នាក់នៅ ហូបចុក ធានារ៉ាប់រង វីសា និងថវិកាហោប៉ៅជាដើម គឺជាការ រ៉ាប់រង១០០ ភាគរយរបស់(MAIWP)ម៉ាឡេស៊ីទាំងស្រុង ៕ សំរិត