ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ប៉ងលោតសម្លាប់ខ្លួន​ពីអគារកាស៊ីណូ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះបានអន្តរាគមន៍ ករណីបុរសជនជាតិចិនម្នាក់ចង់លោតសម្លាប់ខ្លួនពីអគារកាសុីណូមួយកន្លែង នៅជិតកែងតុលាការចាស់ ស្ថិតនៅក្នុងសង្កាត់លេខ៤ នាព្រលប់ថ្ងៃ១៨ កក្កដា ២០១៩នេះ។

ក្រោយប្រើពេលច្រើនម៉ោងតាមនីតិវិធី គិត មកដល់ម៉ោងជិត៨យប់ថ្ងៃដដែល ទើបសមត្ថកិច្ចបានឡើងទៅយកបុរសជនជាតិចិនរូបនេះ ពីកន្លែងដែលគេចង់លោតសម្លាប់ខ្លួនចុះមកក្រោមតាមបច្ចេកទេស និងភ្លាមៗ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត ។

សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពីសាវតា និងមូលហេតុថា បណ្តាលមកពីបែបណាឡើយ ដោយប្រាប់បណ្តាញផ្សព្វផ្សាយថា រង់ចាំសាកសួរចប់សិន ប៉ុន្តែរហូតដល់វេម៉ោង10.00នាទីព្រឹកថ្ងៃទី19 ខែកក្កដា ឆ្នាំ2019 លោក លី សុខហុី ប្រធានការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាលបានឲ្យដឹងថា ជនជាតិចិនដែលបម្រុងលោកសម្លាប់ខ្លួនកាលពីល្ងាចថ្ងៃទី18 ខែកក្កដា មិនព្រមនិយាយអ្វីនៅឡើយទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖