ភ្នំពេញ៖ បុរសជនជាតិចិនមួយក្រុមបានព្រួតគ្នាវាយទៅជនជាតិចិនដូចគ្នាពីរនាក់ទៀត ដោយដំបងដែករលាស់ និងដំបងឆក់បណ្តាលឲ្យបែកក្បាលរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខអគារ ឌឺសខាវើរី ហូ ថេល ឯ-ក តាមបណ្តោយផ្លូវ២១៤ក្បែរ អតីត ក្លឹបកម្សាន្ត លុចសារី ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់រួម និងជនរងគ្រោះផងដែរបាននាំគ្នាដើរចេញពីអាគារនៅចំណុចកើតហេតុមិនដឹងជារឿងនោះទេ ស្រាប់តែជាតិចិនមួយក្រុម ក្នុងចំណោមជនរងគ្រោះបាន នាំគ្នាព្រួត វាយជនរងគ្រោះពីនាក់ និងដំបងដែករលាស់ និងដំបងឆក់ទៅលើជនរងគ្រោះបណ្តាលម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹង ចំណែកម្នាក់ទៀតត្រូវបានជនជាតិចិនមួយក្រុមនោះអូសយកទៅខាងក្នុងបាត់។
បន្ទាប់ពីកើតហេតុគេឃើញរថយន្តសង្គ្រោះបន្ទាន់គ្លីនីក ហុងហាក់ ដឹកជនរងគ្រោះម្នាក់យកទៅសង្គ្រោះភ្លាម ៕ ជ្រោយពេជ្រ