ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បញ្ជូនខ្លួនស្រ្តីមន្រ្តីសុរិយោដីម្នាក់ ទៅកាន់តុលាការ ក្នុងករណីពាក់ព័ន្ធនឹងឆបោកលុយរាប់ម៉ឺនដុល្លារ ស៊ីដាច់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ ត្រូវបាននគរបាលខេត្តឃាត់ខ្លួន ក្នុងករណីឆបោកលុយគេជាច្រើនម៉ឺនដុល្លារ ។ បើតាមប្រភពព័ត៌មានចេញពីមន្រ្តីនគរបាលនៃស្នងការ ខេត្តប៉ៃលិន បានបង្ហើបឲ្យងថា ស្រ្តីជាមន្រ្តីសុរិយោដី ខេត្តប៉ៃលិនម្នាក់ ពូកែខាងទ្រឹស្តី និយាយសម្តីផ្អែមពិរោះ ធ្វើឲ្យគេជឿទុកចិត្ត រហូតដល់ម្ចាស់ប្រគល់ប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីឲ្យយកទៅទិញដី រត់ការប្លង់ ស្រាប់តែរូបគេយកទៅទិញដីដាក់ឈ្មោះខ្លួនឯង និងយកលុយនោះទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួនទៅវិញ ។

ក្រោយពីម្ចាស់ប្រាក់ប្តឹងពាក់ព័ន្ធនឹងករណីឆបោកនេះ នគរបាលក៏បានបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីដោះស្រាយតាមនីតិវិធី ។

តែទោះបីជាយ៉ាងណា ស្រ្តីវ័យក្មេងពូកែល្បិចខាងលើ មិនព្រមសារភាព និងទទួលសងលុយគេវិញនោះទេ ទើបនៅរសៀលថ្ងៃទី២៣ ខែកក្កដា ២០១៩ ម្ចាស់លុយរកមេធាវី ដើម្បីដោះស្រាយបន្តនៅក្នុងតុលាការ ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មានច្បាស់ការពីនគរបាល បានឲ្យដឹងថា ស្រ្តីឆបោកប្រាក់គេមាន ឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្រ្តីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយកាលពីប៉ុន្មានឆ្នាំមុន ពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី ។

ចំណែក ឯជនរងគ្រោះ មិនបញ្ចេញឈ្មោះ ភេទស្រី រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវគេបោកលុយអស់ជាង២០ម៉ឺនដុល្លារ ខណ:ជនរងគ្រោះបានពឹងពាក់ឲ្យស្រ្តីឆបោកខាងលើ យកលុយទៅរកទិញដីតម្លៃជាង៣០ម៉ឺនដុល្លារ លុះម្ចាស់ប្រាក់ ទើបតែប្រគល់ឲ្យជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកក់ថ្លៃដី និងរត់ការប្លង់ ស្រាប់តែស្រ្តីខាងលើមិនដាក់ឈ្មោះម្ចាស់ប្រាក់នោះទេ ដោយដាក់ឈ្មោះខ្លួនឯងជំ នួស ហើយតែងតែនិយាយកុហកម្ចាស់ប្រាក់ និងម្ចាស់ដី ដោយបង្វែរមិនឲ្យពួកគេជួបគ្នាអស់រយ:ពេលជាច្រើនខែ ហើយគេចមុខថែមទៀត លុះម្ចាស់ប្រាក់សង្ស័យក៏តាមរហូតដល់ជួបម្ចាស់ដី ទើបដឹងរឿងពិតប្រាកដ ថា ស្រ្តីជាមន្រ្តីសុរិយោដីខាងលើ ជាជនឆបោកអស់រាប់ម៉ឺនដុល្លារ ។

ប្រភពបញ្ជាក់ទៀតថា ស្រ្តីជើងឆើតរូបនេះ មិនត្រឹមតែឆបោកប្រាក់ស្រ្តីម្នាក់ខាងលើប៉ុណ្ណោះទេ គឺបោកអ្នកដទៃជាច្រើនទៀត ហើយក៏មានពាក្យបណ្តឹងបន្តបន្ទាប់ផងដែរ ។ ចំណែកស្រ្តីម្ចាស់ប្រាក់មិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យដឹងថា ប្រាក់ដែលគាត់ប្រគល់ឲ្យជនសង្ស័យ យកទៅទិញដីនោះមិនបានដី ជាកម្មសិទ្ធិរបស់ខ្លួននោះទេ គឺស្រ្តីជនឆបោក ឈ្មោះ រឿន ចរិយា បានដាក់ឈ្មោះ របស់គេទាំងអស់បច្ចប្បន្ននេះស្ត្រីម្នាក់ដែលឆបោកលុុយគេនោះ តុលាការ ខេត្តកំពុងចាត់វិធានការតាមផ្លូវច្បាប់ ៕ ស សារ៉េត


ចែករំលែក៖