ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯក ហាទុនហ្វី អនុប្រធានស្នងការច្បាប់ កង ទ័ពប្រជាជនវៀតណាម ប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ឲ្យកាន់តែរលូន ក្រោមការដឹកនាំរបស់ក្រសួងការ ពារជាតិ រដ្ឋាភិបាលប្រទេសទាំងពីរ។ ក្នុងនោះភាគីមិត្ត និងជួយបំប៉នផ្នែកច្បាប់ដល់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) រយះពេលបីវគ្គ ក្នុងមួយវគ្គមានកម្មសិក្សាការីទៅបំប៉នប្រមាណ ២០ រូប ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ប្រព្រឹត្តទៅនៅ “វិមានមិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃពុធ ៨រោចខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២០១៩ ត្រូវ និងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ ។ លោកស្រីដាំ ដារីនី ពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ ចំពោះគណប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពក្នុងព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ ពិតជាទទួលលទ្ធផលផ្លែផ្កា ក្នុងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកងទ័ពយើងទាំងពីរ ។
ជំនួបបានលើកឡើងពីកិច្ចសហការផ្នែកច្បាប់ ដែលជំនាញទាំងពីរ បានចុះក្នងអនុស្សារណៈ និងពិធីសារមួយចំនួនផ្តល់ចំណុចវិជ្ជមានជាច្រើនសម្រាប់នាយទាហានជំនាញរបស់យើង ។ លោកវរសេនីយ៍ឯក ហា ទុនហ្វី ថ្លែងការកោតសរសើរចំពោះការរីកចំរើនរបស់ (ខ.ភ.ម) ក្នុងរយះពេលកន្លងមក ពិសេសបច្ចុប្បន្នមានអ្នកច្បាប់របស់(ខ.ភ.ម)នៅតាមបណ្តាយោធភូមិ ភាគ កងពល បញ្ជាក់ពីការរីកចម្រើនថែមទៀតចំពោះការអនុវ ត្តច្បាប់ កាន់តែទូលំទូលាយបម្រើសេចក្តីត្រូវការចាំបាច់ សហការរួមគ្នាកសាងច្បាប់រឹងមាំ និងមានប្រសិទ្ធភាព បម្រើសេចក្តីត្រូវការ សម្រាប់កងទ័ព ។
គួររំលឹកផងដែរថា: គណប្រតិភូស្នងការច្បាប់ កងទ័ពប្រជាជនវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចនាឱកាសនេះ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកក្តដា ឆ្នាំ ២០១៩ បានជួបពិភាក្សាការងារជាមួយ នាយកដ្ឋាននិតិកម្ម ក្រសួងការពារជាតិ តុលា ការ និងអយ្យការយោធា ទស្សនាវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ព្រះបរមរាជវាំង នាថ្ងៃទី ២៥ ខែ កក្តដា និងទៅទស្សនាបា្រសាទអង្គរខេត្តសៀ់មរាបបន្តទៀតផងដែរ ៕ សុខដុម