ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិថ្លែងកោតសរសើរ ចំពោះគំរូវីរភាពរបស់កងកម្លាំងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ក្នុងនោះបញ្ជាការដ្ឋាន អង្គរក្ស ខិតខំបំពេ ញភារកិច្ចបំរើជាតិមាតុភូមិ ការពារសុវត្ថិភាពជូនប្រមុខរាជរដ្ឋា ភិបាល ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។
លោកស្រីដាំ ដារីនី ថ្លែងដូច្នេះ ក្នុងពិធីផ្សព្វផ្សាយអនុសាសន៍ ១១ ចំណុច របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ព្រះ រាជាណាចក្រកម្ពុជា និងសៀវភៅផែនការយុទ្ធសាស្ត្រ បញ្ជ្រាប យេនឌ័រ ក្រសួងការពារជាតិឆ្នាំ ២០១៦-២០២០នាថ្ងៃព្រហស្ប តិ៍ ៩រោចខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៣៦ ត្រូវ និងថ្ងៃ ទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅបញ្ជាការដ្ឋានអង្គរក្ស ទួលក្រ សាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឧត្តមសេនីយ៍ឯក តូច តារា មេបញ្ជាការរង បញ្ជាការ ដ្ឋានអង្គរក្ស សម្តែងការស្វាគមន៍ ចំពោះវត្តមាន លោកជំទាវរដ្ឋ លេខាធិការ ក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ដែលបានអព្ជើាញ ផ្សព្វផ្សាយ អនុសាសន៍ ១១ ចំណុចរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជា និងសៀវភៅផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយែនឌ័រ ក្រសួងការពារ ជាតិឆ្នាំ ២០១៦-២០២០នាថ្ងៃនេះ ធ្វើឱយនាយទាហាន នាយ ទាហានរង ពលទាហាន យល់ដឹងកាន់តែច្បាស់ អំពីតួនាទី ភារកិច្ច របស់ខ្លួន ។
លោកស្រី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានក្រើនរំលឹ កដល់យោធិននារី ទាំងអស់ក្នុងបញ្ជាការដ្ឋានអង្គរក្ស ត្រូវខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព ដើម្បីចូលរួម ក្នុងការអនុវត្តការ ងារ ឱយមានប្រសិទ្ធភាព និងវឌ្ឍនភាព ស្របទៅ និងកំណែ ទម្រង់ (ខ.ភ.ម) ព្រមទាំងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់ សាធារណៈ ឱយបានកាន់តែល្អប្រសើរផងដែរ ៕ សុខដុម