ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍​អង់គ្លេសប្រឈមនឹងបញ្ហាដោយសារកូដកម្ម

ចែករំលែក៖

កន្លងមក ក្រុមអាកាសយានិក របស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសបានធ្វើកូដកម្មជាទ្រង់ទ្រាយធំ ធ្វើឲ្យក្រុមហ៊ុនខាតបង់ ទឹកប្រាក់ប្រមាណ​៥០លានដុល្លារ ក្នុងមួយថ្ងៃ​។ ការធ្វើកូដកម្មនោះកើតឡើងនៅក្នុងក្រុមហ៊ុនអាកាសចរណ៍​ British Airway ។ នៅចុងសប្តាហ៍នេះ សាខាងរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើមានទីតាំងនៅក្នុងប្រទេសអេស្ប៉ាញ ដោយមានបុគ្គលិកនៅលើដីធ្វើបាតុកម្ម បង្កផលប៉ះពាល់យ៉ាងខ្លាំង ជើងហោះហើរជាង ១០០ជើងត្រូវលុបចោល ។

ក្រុមហ៊ុនអាកាសចរណ៍ Vueling ​បានលុបជើងហោះហើរ រហូតដល់ទៅ​១១២ជើង នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង​ បាសេឡូណា​ Barcelona ​នៅចុងសប្តាហ៍នេះ​ ដោយសារតែក្រុមបុគ្គលិក ធ្វើកូដកម្ម។

កាលពីថ្ងៃ ទី​២៦ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍​ Vueling ​របស់អេស្បាញ​បានប្រកាសឲ្យដឹងថា ការធ្វើកូដកម្មនៅថ្ងៃ ទី​២៧ ខែកក្កដា នេះ ពីសំណាក់បុគ្គលិក​(នៅលើដី) ក្នុងអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុង បាសេឡូណា ធ្វើឲ្យជើងហោះហើរ១១២ជើងទាំងចេញដំណើរនិងចុះចត​ត្រូវលុបចោល ។

ក្រុមហ៊ុនអាកាសរណ៍​ Vueling ​គឺជាក្រុមហ៊ុន«កូន» របស់ក្រុមហ៊ុន IAG គ្រប់គ្រងដោយប្រទេសអង់គ្លេស ជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍​ Iberia ​របស់អេស្បាញ​និង British Airway ​របស់អង់គ្លេស ។ នៅពេលនេះក្រុមហ៊ុន Vueling ​បានប្រកាសពីគម្រោងលុបជើងហោះហើរ ជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកដំណើរ ។

ជាមួយគ្នានេះដែររដ្ឋាភិបាលប្រទេសអេស្បាញ​បានព្រមានថា ការធ្វើកូដកម្ម បង្កផលប៉ះពាល់យ៉ាងខ្លាំង​ក្នុងពេលឈានចូលរដូវកាល​ មានអ្នកធ្វើដំណើរកម្សាន្តច្រើន​។ នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលអេស្បាញ​ មានបុគ្គលិកផ្នែក​នៅលើដី ប្រមាណ​២៧០០នាក់ របស់ក្រុមហ៊ុន ខាងលើ​នឹងធ្វើកូដកម្មនៅថ្ងៃ ទី​២៧-២៨ ខែកក្កដានេះ អាចប៉ះពាល់ដល់ជើងហោះហើរដល់ទៅ​១០០០ជើង មិនមែនជាង​១០០ជើងនោះឡើយ ។

តាមគម្រោង ក្រុមបុគ្គលិកនៅលើដី​ ក្នុងអាកាសយានដ្ឋាន ទីក្រុង​ Bacelona ​និងធ្វើកូដកម្ម ​ប្រឆាំង កង្វះបុគ្គលិក ​ ធ្វើការលើសម៉ោង​ តែមិនទទួលបាន ប្រាក់បន្ថែម ដូចដែលការចង់បានរបស់បុគ្គលិក​ ៕


ចែករំលែក៖