កន្លងមក ក្រុមអាកាសយានិក របស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសបានធ្វើកូដកម្មជាទ្រង់ទ្រាយធំ ធ្វើឲ្យក្រុមហ៊ុនខាតបង់ ទឹកប្រាក់ប្រមាណ៥០លានដុល្លារ ក្នុងមួយថ្ងៃ។ ការធ្វើកូដកម្មនោះកើតឡើងនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ British Airway ។ នៅចុងសប្តាហ៍នេះ សាខាងរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើមានទីតាំងនៅក្នុងប្រទេសអេស្ប៉ាញ ដោយមានបុគ្គលិកនៅលើដីធ្វើបាតុកម្ម បង្កផលប៉ះពាល់យ៉ាងខ្លាំង ជើងហោះហើរជាង ១០០ជើងត្រូវលុបចោល ។
ក្រុមហ៊ុនអាកាសចរណ៍ Vueling បានលុបជើងហោះហើរ រហូតដល់ទៅ១១២ជើង នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង បាសេឡូណា Barcelona នៅចុងសប្តាហ៍នេះ ដោយសារតែក្រុមបុគ្គលិក ធ្វើកូដកម្ម។
កាលពីថ្ងៃ ទី២៦ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍ Vueling របស់អេស្បាញបានប្រកាសឲ្យដឹងថា ការធ្វើកូដកម្មនៅថ្ងៃ ទី២៧ ខែកក្កដា នេះ ពីសំណាក់បុគ្គលិក(នៅលើដី) ក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុង បាសេឡូណា ធ្វើឲ្យជើងហោះហើរ១១២ជើងទាំងចេញដំណើរនិងចុះចតត្រូវលុបចោល ។
ក្រុមហ៊ុនអាកាសរណ៍ Vueling គឺជាក្រុមហ៊ុន«កូន» របស់ក្រុមហ៊ុន IAG គ្រប់គ្រងដោយប្រទេសអង់គ្លេស ជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Iberia របស់អេស្បាញនិង British Airway របស់អង់គ្លេស ។ នៅពេលនេះក្រុមហ៊ុន Vueling បានប្រកាសពីគម្រោងលុបជើងហោះហើរ ជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកដំណើរ ។
ជាមួយគ្នានេះដែររដ្ឋាភិបាលប្រទេសអេស្បាញបានព្រមានថា ការធ្វើកូដកម្ម បង្កផលប៉ះពាល់យ៉ាងខ្លាំងក្នុងពេលឈានចូលរដូវកាល មានអ្នកធ្វើដំណើរកម្សាន្តច្រើន។ នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលអេស្បាញ មានបុគ្គលិកផ្នែកនៅលើដី ប្រមាណ២៧០០នាក់ របស់ក្រុមហ៊ុន ខាងលើនឹងធ្វើកូដកម្មនៅថ្ងៃ ទី២៧-២៨ ខែកក្កដានេះ អាចប៉ះពាល់ដល់ជើងហោះហើរដល់ទៅ១០០០ជើង មិនមែនជាង១០០ជើងនោះឡើយ ។
តាមគម្រោង ក្រុមបុគ្គលិកនៅលើដី ក្នុងអាកាសយានដ្ឋាន ទីក្រុង Bacelona និងធ្វើកូដកម្ម ប្រឆាំង កង្វះបុគ្គលិក ធ្វើការលើសម៉ោង តែមិនទទួលបាន ប្រាក់បន្ថែម ដូចដែលការចង់បានរបស់បុគ្គលិក ៕