ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាជាមួយប្រពន្ធលោតពីលើអគាររបួសបាក់ជើងទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានសម្រេចចិត្តលោតពីលើអគារកម្ពស់២ជាន់បំណងសម្លាប់ខ្លួន តែមិនស្លាប់ បណ្តាលឲ្យរងរបួសបាក់ជើងទាំងសងខាងក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធរួច ។
ហេតុការណ៍​នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០១៩​ នៅចំណុចសំណង់ទើបសាងសង់​ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ​ ។
ជនរងគ្រោះឈ្នោះ លឹម ថន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ជិតកន្លែងកើតហេតុខាងលើ  ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា​ កាលពីថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៩​ ជនរងគ្រោះបានឈ្លោះជាមួយប្រពន្ធ​ ក្រោយមកប្រពន្ធបានយកកូនចុះចោលផ្ទះបាត់ ។
សាក្សីបានបន្តថា​ ក្រោយពីប្រពន្ធ និងកូនចុះចោលទៅបាត់ បុរសជាប្តីតែងតែង អង្គុយផឹកស្រាតែម្នាក់ឯង រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះក៏សម្រេចចិត្តឡើងទៅលើអគារជាន់ទី២ ដែលកំពុងសាងសង់រួចលោតចុះមកក្រោម បំណងសម្លាប់ខ្លួន តែមិនស្លាប់បណ្តាលឲ្យបាក់ជើងទាំងសងខាង​  ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ៕ សុខាសែនជ័យ​

ចែករំលែក៖