ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយលោក ទូច គន្ធា ប្រធានមន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ​ យកមន្រ្ដីក្រោមឱវាទធ្វើជាប្រពន្ធចុង 

ចែករំលែក៖

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩  មានការបែកធ្លាយមកថា លោកទូច គន្ធា  ប្រធានមន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ លួចលាក់មានប្រពន្ធចុង ដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួន  រំលោភលើច្បាប់មាត្រា ទី៧ និងមាត្រាទី១០ នៃច្បាប់ស្ដីពី ឯកពន្ធភាព ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា លោកទូច គន្ធា បានយកមន្រ្ដីបម្រើការងារនៅក្នុងមន្ទីររតនាគារ​ក្រោមឱវាទរបស់ខ្លួនម្នាក់ ឈ្មោះ ឃុត សាលីន លួចលាក់ធ្វើជាប្រពន្ធចុង ក្បត់ផិតប្រពន្ធ កូន ដែលជាករណីអំពើរហិង្សា ផ្លូវចិត្តយ៉ាងយ៉ាងធ្ងន់ធ្ងរដល់សង្គមគ្រួសារ ដែលសង្គមខ្មែរមិនអាចទទួលយកបាន ។
សេចក្ដីរាយការណ៍ដដែលបានបន្តថា លោកទូច គន្ធា បានចំណាយប្រាក់ រាប់ម៉ឺនដុល្លារ កេងបានពីអំពើពុករលួយ មកជាច្រើនឆ្នាំថា បានកាត់កញ្ចប់ថវិកាអភិវឌ្ឍន៍ប្រមាណ ៥% ។ សង្ស័យប្រាក់ដែលលោកទូច គន្ធា ប្រមូលបានពីអំពើពុក រលួយទាំងនោះ បានយកមកសាងសង់ភូមិគ្រិះ ដ៏ស្កឹមស្កៃស្តុកស្ដម មួយកន្លែង សោយសុខយ៉ាងស្រួលជាមួយប្រពន្ធចុង ស្ថិតនៅក្នុងភូមិ បុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ៕
ស្ត្រីជាប្រពន្ធចុង

ចែករំលែក៖