ភ្នំពេញ ៖ នគរបាលឃាត់ខ្លួនយុវជនម្នាក់ដែលមានសិតិមិនគ្រប់ហើយបានដើរវាយបំផ្លិចបំផ្លាញ ស្លាក តាមទីសាធារណៈ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅមុខផ្សារសិនជូរី តាមមហាវិថីសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។
យុវជនខាងលើឈ្មោះ ហេង តរា អាយុ២៣ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ ជាមនុស្សមានសតិមិនប្រក្រតី ។
តាមសន្តិសុខ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនខាងលើ ដើរតាមផ្លូវចំណុចខាងលើ ស្រាប់តែនៅវេលាម៉ោងខាងលើ ដើរស្រែកឡូឡា យកដុំថ្ម ដើរគប់ស្លាក តាមផ្លូវ ធ្លុះធ្លាយ ហើយត្រូវបានសន្តិសុខផ្សារ សមត្ថកិច្ចចាប់ឃាត់នាំទៅប៉ុស្តិ៍កាកាប១ តែម្តងជៀសវាងដើរគប់ប៉ះពារ រថយន្ត ម៉ូតូ អ្នកដំណើរតាមផ្លូវ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជៀសវាងជនខាងលើ ដើរអុកឡុកតាមទីសាធារណៈ ប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃ ឃាត់នាំយកទៅប៉ុស្តិ៍ ដើម្បីសុំគោលការណ៍ យកទៅមន្ទីរសង្គមកិច្ច ៕សុខាសែនជ័យ