ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃ បញ្ជូនពលករម្នាក់ មកឲ្យកម្ពុជាវិញ ករណីឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូង

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖​ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​ អាជ្ញាធរ​ថៃ ​បា​ន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ ​មក​កាន់​កម្ពុជា​វិញ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​បញ្ជូនមក​ឲ្យ​កម្ពុជា​វិញ​នោះ មានឈ្មោះ ស៊ុយ ណា​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ខ្មែរ​ចូលក្នុង​ទឹកដី​ថៃ កាប់​ឈើ​គ្រញូង ត្រូវ​ទាហាន​ចាប់ខ្លួន​នោះ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៦ ពីបទ​ឆ្លងដែន​កាប់​ឈើ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ ចូល​តាម​ច្រក​អូរ​ស្វាយ ស្ថិតក្នុង​ភូមិសាស្ត្រ​ខ្មែរ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ឈម​ខាង​ថៃ ​ភូមិ​ស្ទឹង​ចាន់ ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

​បច្ចុប្បន្ន ក្រោយពី​សមត្ថកិច្ចអប់រំ​រួច បាន​ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​៕ ប៉ែន នួន


ចែករំលែក៖