ព័ត៌មានទាន់ហេតុការណ៍៖

មានភ្លៀងនិងខ្យល់ខ្លាំង ខេត្តកោះកុងនិងព្រះសីហនុ អាចលិចលង់ដល់ភូមឋានពលរដ្ឋតាមផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ នៅថ្ងៃទី៣ ខែសីហា នេះ ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងពិសេសមួយ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី៦ ខែសីហា ឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើអោយមានភ្លៀងនិងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុងនិងខេត្តព្រះសីហនុ ។

បញ្ហាទាំងនេះ ជាហេតុអាចបណ្តាលអោយមាន ៖
១,ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសកំណាត់ផ្លូវជាតិលេខ៤ ។
២,ខ្យល់មានល្បឿនខ្លាំងពី១៥-២០ម៉ែត្រក្នុងមួយវីនាទី ។
៣,រលកមានកម្ពស់ពី១-ម៉ែត្រ។​

អាស្រ័យដូចនេះ ក្រសួងធនធានទឹកនិងឧតុនិយម សូមសាធារណជនជ្រាបជាព័ត៌មាន ដើម្បីត្រៀមលក្ខណៈទុកជាមុន និង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕ ចេស្តា

 


ចែករំលែក៖