ព័ត៌មានទាន់ហេតុការណ៍៖

រៀបការបាន៥ឆ្នាំរងតែកណ្តាប់ដៃរបស់ប្តីទ្រាំលែងបានរត់ប្តឹងនគរបាល

ចែករំលែក៖

ភ្នំពេញ​៖​
ស្រ្តីម្នាក់អោបកូនបណ្តេីយំបណ្តេីធ្វេីដំណេីរមកប៉ុស្តិ៍នគរបាលចោមចៅទី៣​ សុំការអន្តរាគមន៍បន្ទាប់ពីលោកប្តីហេងស៊យការបាន៥ឆ្នាំគ្មានក្តីសុខរងតែកណ្តាប់ដៃរបស់លោកប្តីចុងក្រោយទ្រាំលែងបានសុំប្តឹងនគរបាលលែងលះ​ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២ខែសីហា ឆ្នាំ២០១៩នេះ ។ តែត្រូវបាននគរបាលធ្វេីការពន្យល់និងសម្របសម្រួលទេីប សុំឲ្យប៉ូលិសជួយធ្វេីកិច្ចសន្យា បញ្ឈប់អំពើហិង្សាក្នុងគ្រួសារ រួចដើរចេញរៀងខ្លួន។

ភាគីខាងប្រពន្ធ មិនប្រាប់ឲ្យស្គាល់អត្តសញ្ញាណ អាយុជាង២០ឆ្នាំ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ ។ ចំណែកភាគីខាងប្តី អាយុជាង ៣០ឆ្នាំ មុខរបរ លក់មីឆា មានស្រុកកំណើតនៅ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ អ្នកទាំង២ ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីស្ត្រីចំណាស់ម្នាក់ ត្រូវជាម្តាយក្មេករបស់ស្ត្រីខាងលើ បានឲ្យដឹងថា ដូចពាក្យចាស់លោកពោលថា គ្រូទាយ ម្តាយថា កូនចៅប្រុសស្រី មុនចូលពិធីសួរស្តីដណ្តឹង រមែងតែងសម្លឹងមើលខែឆ្នាំសង្ខាង ហើយកូនគាត់ទាំង២នាក់នេះ មុនរៀបការគ្រូទាយថា ខែឆ្នាំមិនល្អ តែកូនៗស្រឡាញ់គ្នាហើយ រៀបការតាមបំណងចិត្តសាម៉ីខ្លួនទៅ ហើយបាន៨ខែ ស្រាប់តែឈ្លោះ លែងលះគ្នាម្តង ត្រូវគ្នាវិញ ចាប់រៀបការសារជាថ្មី អូសបន្លាយពេលវេលា ក្រោយរៀបការ ៥ឆ្នាំ សល់បានកូនប្រុសម្នាក់អាយុ ២ឆ្នាំ មកដល់ពេលនេះ ឈ្លោះប្រកែក ប្រើហិង្សា នាំគ្នាទៅសាលាសង្កាត់ចោមចៅ៣ កិច្ចសន្យាលែងលះម្តងរួចហើយ មិនយូរប៉ុន្មានត្រូវគ្នា ចូលរួមរស់នឹងគ្នាវិញដដែល ស្រាប់តែមកដល់ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ហិង្សាកើតមានជាថ្មី វាយប្រពន្ធជាំភ្នែក ខឹងរត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ៣ ខាងស្រីប្រកាន់ជំហរ ឲ្យសមត្ថកិច្ចជួយធ្វើកិច្ចសន្យា អប់រំបញ្ឈប់ហិង្សា រួចនាងយកកូនវិលត្រឡប់ទៅស្រុកវិញ ខណ:ដែលឯកសារលែងលះកន្លងមក មានស្រាប់ហើយ ។

ក្រោយពីសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលិស ទីបំផុត ដើរចាកចេញរៀងខ្លួន ៕សុខាសែនជ័យ​


ចែករំលែក៖