ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ ដោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​​បានថ្លែង​នៅលើបណ្តាញសង្គម​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ថា រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ ដោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត ។

សម្តេចតេជោបានថ្លែងដូច្នេះថា ៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

កាលពីម្សិលខ្ញុំបានដឹកនាំប្រជុំគណ:រដ្ឋមន្រ្តី​ ដែលយើងបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយចំនួន​ ដែលក្នុងនោះមានច្បាប់ស្តីពីរបបសន្តិសុខសង្គម​ ដែលមានសារ:សំខាន់ខ្លាំងណាស់​សម្រាប់មន្រ្តីរាជការ​ និងកូនក្មួយកម្មករកម្មការនីទាំងក្នុងពេលបំពេញការងារ​ និងពេលឈប់សម្រាកពីការងារ​ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ដោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត​ ដើម្បីបងប្អូនទទួលបាននូវផលប្រយោជន៍កាន់តែច្រើន​ និងមានជីវភាពរស់នៅកាន់តែល្អរសើរ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ សំណាងល្អ​ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍» ៕


ចែករំលែក៖