ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ បាន​ទទួល​ជនសង្ស័យ​ម្នាក់​ ករណី​ឆបោក​ប្រាក់​ចំនួន​៥០០០០$​

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ បាន​ទទួល​ជនសង្ស័យ​ម្នាក់​ ករណី​ឆបោក​ប្រាក់​ចំនួន​៥០០០០$​ ពី​ជន​រង​គ្រោះ​ នៅ​ច​ណុ​ច​ក្រុម​៧​ ភូមិ​ខ​.១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឫស្សីកែវ​ ។ ​

​ជនសង្ស័យ​ឈ្មោះ​ ហង់​ វ​ណ្ណី​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល​ក្រុម​៧​ ភូមិ​ខ​.១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌឫស្សីកែវ​ មុខរបរ​លក់ដូរ​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ូ​ ធី​ វុ​ត្ថា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥​ ផ្លូវ​លេខ​១២​ សង្កាត់​តា​ខ្មៅ​ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​លក់ដូរ​ ។ ​

​តាម​ដំណើរ​រឿងហេតុៈនៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​បាន​ទទួល​ប្រាក់​កក់​ចំនួន​១០០០០$​ ដោយ​សន្យា​ដឹក​ខ្សាច់​ឲ្យជន​រង​គ្រោះ​ និង​នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​បាន​ទទួល​ប្រាក់​កក់​ចំនួន​៤០០០០$​ទៀត​ ដោយ​សន្យា​ដឹក​ខ្សាច់​ឲ្យជន​រង​គ្រោះ​ តែ​ជនសង្ស័យ​ពុំ​បាន​ដឹក​ខ្សាច់​ឲ្យជន​រង​គ្រោះ​ទេ​ បែរជា​ព្យាយាម​គេចខ្លួន​ ។ ​

​លុះដល់​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​ ជន​រង​គ្រោះ​បាន​ជួប​ជនសង្ស័យ​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម​ទី​៧​ ភូមិ​ខ​.១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យសមត្ថកិច្ច​អនុវត្តន៍​តាម​ច្បាប់​ ៕ អរុណរះ


ចែករំលែក៖