ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក​ ៖​ ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំណាត់​ផ្លូវ​ជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមការតាមដានជាប្រចាំនូវការវិវត្តនៃអាកាសធាតុបានបង្ហាញឲ្យឃើញ​ ថា កម្ពុជាយើងបាន និងកំពុងស្ថិតក្នុងតំបន់នៃសម្ពាធទាបមានជាអាទិ៍ ។ ​ ជ្រលងសម្ពាធទាប (ITCZ) ដែលលាត​សន្ធឹងក្នុងទឹកដីថៃ ឡាវ និងវៀតណាមភ្ជាប់នឹងព្យុះទី៧ ដែល​ បានរលាយខ្លួននៅថ្ងៃនេះ ។

ព្យុះទី ៨ ឈ្មោះ ហ្វ្រង់ស៊ីសភូ ដែលស្ថិតឆ្ងាយក្នុងមហាសមុទ្រនៅឡើយ ។ ​ ព្យុះនេះ មិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ​ដោយ​ នឹងធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ ។

នៅប៉ុន្មានថ្ងៃខាងមុខនេះ ខាងកើត​ហ្វីលីពីន នឹងកកើតពុះមួយទៀតទី ៨​ ឈ្មោះ​ឡេគឺម៉ាដែលអាចមានឥទ្ធិពលមកលើកម្ពុជា ។ ទន្ទឹមនោះឥទ្ធិពល​នៃខ្យល់មូសុងនិរតីនៅបន្តបក់ខ្លាំងមកលើកម្ពុជា ពិសេសនៅភាគខាងក្រោម ។

នេះបើយោងតាមក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម បានសេចក្តីជូនដំណឹងនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៩​ ស្តីពីស្ថានភាពអាកាសធាតុថា​ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩នេះ​នឹងធ្វើឲ្យអាកាសធាតុ​មាន​ដូច​ខាង​ក្រោម​នេះ​ ៖

១- បណ្តាខេត្តជាប់សមុទ្រ រៀងនៅបន្តធ្លាក់ក្នុងបរិមាណពីបង្គួរទៅខ្លាំង ។

២- បណ្ដាខេត្តមាន កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី​ និងរាជធានី​ ភ្នំពេញ ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣- បណ្ដាខេត្តមាន ·ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងព្រះវិហារ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ។

ចាប់ពីថ្ងៃទី ៤-៨ ខែសីហា បណ្ដាខេត​្តមា​ន, ប៉ៃលិន បាត់ដំបង សៀមរាប​ បន្ទាយមាន​ ជ័យ និងឧត្តរមានជ័យ នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ​ តែចាប់ពីថ្ងៃទី ៨-១០ ខែសីហា ទៅ កម្រិតទីក៏ភ្លៀងនឹងអាចកើនឡើងពីមធ្យមទៅបង្គរ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នចំពោះ ឥទ្ធិពលនៃល្បឿនខ្យល់ខ្លាំងក្នុងកម្រិតពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ។ ​ រលកសមុទ្រធំ ដែលកម្ពស់អាចពី ១-២ ម៉ែត្រ ។ ​ ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ ៤ ៕


ចែករំលែក៖