ព័ត៌មានទាន់ហេតុការណ៍៖

ឲ្យតែស្រាចូលពោះ ចង់តែដាល់ ទីបញ្ចប់ជាប់ខ្នោះរបស់នគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងចូលចិត្តបង្កហិង្សា នៅពេលផឹកសុីស្រវឹងជោកជាំម្នាក់ ត្រូវបានភាគីម្ខាងប្ដឹងនគរបាលចាប់ដាក់ខ្នោះដៃ បន្ទាប់ជនសង្ស័យរងការចោទរូបនេះ បានធ្វើសកម្មភាពវាយតប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។

ប្រតិបត្តិការបង្រ្កាបជនបង្កហិង្សាខាងលើ ធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៉ាត សុីណា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីរបាយការណ៍អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យករណីហិង្សាត្រូវបានឃាត់ដាក់ខ្នោះឈ្មោះ អឿន សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយគ្នា និងជនរងគ្រោះទាំង ២នាក់ជាម្ចាស់ពាក្យបណ្ដឹងខាងលើ ។

ប្រភពព័ត៌មានខាងលើបន្តថា ការឃាត់ចាប់ខ្លួនជនសង្ស័យរូបនេះ គឺជាការអនុវត្តន៍បណ្ដឹងរបស់ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំខាងលើ ថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពដាល់ចំមុខរបស់ខ្លួន(ឡេង សំណាង)ចំនួន ២ដៃ និងច្របាច់ក ថែមទាំងឡើងលើផ្ទះរបស់ឈ្មោះ ប៉ាត សុីណា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ដែលរស់នៅក្បែគ្នា ដោយយកឈើជ្រុងប្រវែងប្រមាណ ០៩តឹក វាយពាងដាក់ទឹកបណ្ដាលឲ្យខ្ទេច ហើយយកបំណែកពាង និងឈើជ្រុងនោះគប់ផ្ទះថែមទៀត កន្លងមកជនសង្ស័យ(អឿន សុភា) បានដុតផ្ទះបាយ និងវាយពាងទឹកបែកអស់ ៥ពាង របស់ជនរងគ្រោះ(ប៉ាត សុីណា) ។

ប្រភពដដែលបន្តទៀតថា មូលហេតុ៖ ផឹកស្រាស្រវឹង ជនសង្ស័យ(អឿន សុភា) សមត្ថកិច្ចនគរបាលនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ទោសជាយ៉ាងណាក្ដី៖ អ្នកសារព័ត៌មាន ពុំអាចស្វែងរកសុំការពន្យល់ពីភាគីបង្កបានទេ នេះគ្រាន់តែជាប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ៕ បុឹម ពិន


ចែករំលែក៖