ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​​​២​នាក់​ ស្រវឹង​ស្រា ​វាយតប់​គ្នា ត្រូវ​បាន​អាវុធហត្ថ​ស្រុក​ចាប់​ឃាត់ខ្លួន

ចែករំលែក៖

​ខេត្តឧ​ត្ត​រ​មានជ័យ ​៖ ​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​៦​នាក់​ និង ​កងរាជអាវុធហត្ថ​២០៤​ ចំនួន​០២​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ចាន់ ភា មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក ​និង​ជា​មេ​ស្នាក់ការ​កងរាជអាវុធហត្ថ ២០៤​​​ កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចុះ​បង្ក្រាប​ករណី​យុវជន​ទំនើង​(​វាយតប់​គ្នា​) មូលហេតុ ស្រវឹង​ស្រា នៅ​ចំណុច ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។ ​

លោក អនុសេនីយ៍ឯក ចាន់ ភា មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​ បាន​ឲ្យ​ដឹងថា ​​យវុជន ​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ចំនួន​០២​នាក់​ខាងលើ​មានឈ្មោះ​ដូចខាងក្រោម ​៖

១/​ឈ្មោះ ឈឿន ភា​រុណ ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរមិន​ពិតប្រាកដ រស់នៅ​ភូមិ/ឃុំ កើតហេតុ​ខាង​លើ ។

២/​ឈ្មោះ សួង វាសនា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ រស់នៅ​ភូមិ​ឃុំ​ដូចខាងលើ ។ ​

​បច្ចុប្បន្ន កងរាជអាវុធហត្ថ​ស្រុក បាន​ធ្វើ​ការអប់រំ​និង​កិច្ចសន្យា រួចហើយ​បាន​ឲ្យ​ទៅ​លំនៅឋាន​វិញ​៕ ប៉ែន នួន


ចែករំលែក៖