ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាព ឥណ្ឌានិងប៉ាគីស្ថានកាន់តែតានតឹង​ ដោយប៉ាគីស្ថានបណ្ដេញមន្ត្រីទូតឥណ្ឌាចេញពីប្រទេស

ចែករំលែក៖

ស្ថានភាពរវាងឥណ្ឌា នឹងប៉ាគីស្ថានកាន់តែតានតឹង ខ្លាំងឡើង ក្រោយពេលឥណ្ឌា​ដកសិទ្ធិស្វ័យភាពដែនដីកាស្មៀរ ហើយបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ទីនោះ រីឯប៉ាគីស្ថាន​ ប្រកាសបណ្តេញទូតឥណ្ឌា និងកោះហៅទូតរបស់ខ្លួនពីទីក្រុងញូវដេលី​, បន្ថយទំនាក់ទំនង និងផ្អាក​ពាណិជ្ជកម្ម​​ជាមួយឥណ្ឌា ។

រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតឥណ្ឌា ជាន់ខ្ពស់ម្នាក់ចេញពីប្រទេស ហើយកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងញូដេលី ត្រឡប់ចូលស្រុកវិញ ជាការសម្ដែងការប្រឆាំងជំទាស់ទៅនឹងឥណ្ឌា ដែលដកសិទ្ធិ ស្វ័យភាពពីតំបន់កាស្មៀ ដែលខ្លួនកំពុងគ្រប់គ្រង ។

ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើង នៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយកិច្ចប្រជុំមួយ របស់គណៈកម្មាធិការសនិ្តសុខជាតិប៉ាគីស្ថាន ។ មិនតែប៉ុណ្ណោះ គណៈកម្មាធិការនេះ ក៏បានសម្រេចកាត់បន្ថយទំនាក់ទំនងទូត ក៏ដូចជាផ្អាកការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា ផងដែរ ខណៈប្រជាជននៅក្នុងតំបន់កាស្មៀ កំពុងព្រួយបារម្ភខ្លាចក្រែងជម្លោះប្រដាប់ អាវុធរវាងប្រទេសទាំងពីរផ្ទុះឡើង ។

គួរបញ្ជាក់ថា តំបន់កាស្មៀនៅខាងប៉ែកគ្រប់គ្រងដោយឥណ្ឌា បានបិទច្រកចេញចូល ចាប់តាំងពីថ្ងៃចន្ទ មកម្លេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ញូដេលី លុបចោលលក្ខខន្តិកៈ ពិសេសដែលផ្ដល់សិទ្ធិស្វ័យភាពមួយចំនួនដល់តំបន់មួយនេះ ។ បន្ថែមពីលើនេះ បណ្ដាញសេវាទូរស័ព្ទ និងអ៊ិនធឺណែត ក៏ត្រូវបានកាត់ផ្ដាច់ផងដែរចាប់តាំងពីល្ងាចថ្ងៃអាទិត្យមក ហើយកងទ័ពឥណ្ឌារាប់រយនាក់ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ។

រដ្ឋាភិបាលឥណ្ឌា​បានប្រកាសដកសិទ្ធិពិសេស​នៅតំបន់កាស្មៀរ រដ្ឋបាល​គ្រប់គ្រងដោយឥណ្ឌា ។ ការដកសិទ្ធិនេះ អាចនឹងធ្វើឲ្យមានគ្រោះថ្នាក់ ចំពេលដែល​ស្ថានការណ៍​កំពុងតានតឹងស្រាប់ផងជាមួយប្រទេសជិតខាងប៉ាគីស្ថាន ។

កាលពីថ្ងៃចន្ទ (៥ សីហា) រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាសដកមាត្រា​៣៧០ នៃច្បាប់របស់ឥណ្ឌា ដែលបានធានាសិទ្ធិពិសេស​​​ដល់​ដែនដីរដ្ឋ​​បាល ដែលមានជនមូស្លីមរស់នៅភាគច្រើន​នេះ ក្នុងនោះ មានរួមបញ្ចូលសិទ្ធិ​បង្កើតច្បាប់​ផ្ទាល់ខ្លួន សិទ្ធិធ្វើសេចក្តីសម្រេចចិត្ត​​​រាល់បញ្ហាផ្សេងៗ ដែលមានការរីកចម្រើន លើកលែងតែវិស័យការពារជាតិ ទំនាក់ទំនង និងកិច្ចការបរទេស​​នោះចេញ ។

ក្រោយពីប្រកាស​ដកសិទ្ធិនេះរួចមក រដ្ឋាភិបាលឥណ្ឌា​ក៏បានបញ្ជូនកងកម្លាំងទាហានជាច្រើន​ពាន់នាក់​ ទៅកាន់តំបន់នោះ ប្រកាស​ច្បាប់បម្រាមគោចរនៅផ្នែកខ្លះ​ៗក្នុងតំបន់ និងបិទ​បណ្តាញទូរគមនាគមន៍ ហើយនិងការចាប់ខ្លួន​មេដឹកនាំនយោបាយ ។

ពាក់ព័ន្ធបញ្ហានេះដែរ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានប៉ាគីស្ថានបានផ្សាយថា រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតឥណ្ឌា ជាន់ខ្ពស់ម្នាក់ចេញពីប្រទេស ហើយកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងញូដេលី ត្រឡប់ចូលស្រុកវិញ ។

ប្រភពបញ្ជាក់ថា ការដែលរដ្ឋាភិបាលប៉ាគីស្ថានធ្វើបែបនេះ គឺដើម្បីជាការសម្ដែងការប្រឆាំងជំទាស់ទៅនឹងឥណ្ឌា ដែលដកសិទ្ធិ ស្វ័យភាពពីតំបន់កាស្មៀ ដែលខ្លួនកំពុងគ្រប់គ្រង ។

ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំមួយ របស់គណៈកម្មាធិការសនិ្តសុខជាតិប៉ាគីស្ថាន ។ គណៈកម្មាធិការនេះ ក៏បានសម្រេចកាត់បន្ថយទំនាក់ទំនងទូត ក៏ដូចជាផ្អាកការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌាថែមទៀតផង ។

ឥណ្ឌានិងប៉ាគីស្ថាន បានអះអាង​ថា ទីកដីកាស្មៀរ ស្ថិតនៅក្នុងការគ្រប់គ្រងរៀងៗខ្លួន ។ ប្រទេសទាំងពីរសុទ្ធតែមានអាវុធបរមាណូ ធ្លាប់បានវាយប្រហារគ្នា​៣លើកមកហើយ ក្នុងនោះ សង្គ្រាម​២លើក ពាក់ព័ន្ធជម្លោះទឹកដី ។ សហរដ្ឋអាមេរិក​បានជំរុញ​ប្រទេសទាំងពីរ​ឲ្យអត់ធ្មត់ ​៕


ចែករំលែក៖