ខេត្តស្វាយរៀង៖ លោកតាចំណាស់ម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីជួបករណីគ្រោះថ្នាក់ ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកជាមួយរថយន្តបែនដឹកដីមួយគ្រឿង បញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧ និង១៣៤៨ ត្រង់ចំណុចភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ រត្ន័ សារី អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង ១M-៥៤៣៣ ខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើករថយន្តបែនដឹកដីមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ ឃើញសភាពការណ៍មិនស្រួល ក៏បើកគេចខ្លួនទៅទិសខាងកើតបាត់ស្រមោលភ្លាមៗនោះដែរ ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គេឃើញលោកតាម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង ១M-៥៤៣៣ ក្នុងទិសដៅពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព ស្រាប់តែបុកជាមួយរថយន្តបែបដឹកដីបញ្ច្រាសទិសគ្នាពីលិចទៅកើត បណ្តាលឲ្យលោកតាបែកក្បាល សន្លប់ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យ អកុសលដោយរបួសធ្ងន់ពេក ក៏៏៏៏បានស្លាប់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានសម្រួលចរាចរណ៍ និងវាស់វែងរួចអូសយកមធ្យោបាយធ្វើដំណើរមករក្សាទុកដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន