ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើប ជំនួយឥតសំណងជប៉ុន១៤លាន៥សែនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបក្នុងរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់ រដ្ឋាភិបាលជប៉ុនចំនួន១៤លាន ៥សែនដុល្លារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិ ភាព និងគ្មានការរំខានដោយបញ្ហាកក់ស្ទះចរាចរណ៍ ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចរាចរណ៏ទំនើប នេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្បតិ៏០៨កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៨ សីហា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលកំពុងដាក់អោយដំណើរការនាពេលកន្លងមកនេះ បានជួយដោះស្រាយ បញ្ហាកកស្ទះចរារចណ៍ក្នុងរាជធានីភ្នំពេញបានមួយចំនួនធំ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យា ទំនើបនេះអាចបញ្ជាចរាចរណ៍ពីចំងាយ មិនអោយចរណ៍កកស្ទះយូរ ហើយអាចបញ្ជាទិស ចរាចរណ៍ទៅកន្លែងដែលពុំសូវកកស្ទះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា៖ គម្រោងនេះគឺមានភាពវ័យឆ្លាតតាមរយៈ ការតម្លើងការបំពាក់ស្តុបថ្មីនៅចំណុចប្រសព្វចំនួន១១៥ទីតំាង ការបំពាក់កាំម៉ារ៉ាចាប់យករូប ភាពចរាចរណ៍ហើយវិភាគទិន្នន័យ និងការកសាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ដើម្បីងាយ ស្រួលក្នុងការបញ្ជាចរាចរណ៍ពីចំងាយ ។ ការបង្កើតគម្រោងគ្រប់គ្រង ប្រព័ន្ធចរាចរណ៍នេះឡើងគឺជាវិធានការដោះស្រាយចំពោះមុខ ខណៈដែលក្នុងរាជធានីភ្នំពេញ មានមធ្យោបាយធ្វើដំណើរកើនឡើងខ្លំាងរហូតដល់ជាង២លានគ្រឿង ដែលបង្កការកកស្ទះជាងរាល់ថ្ងៃ ។

លោកបន្ដថា៖ ស្ថិតិយានយន្តនៅរាជធានីភ្នំពេញមានរហូតដល់ជាង២លានគ្រឿងក្នុងនោះរថយន្តជាង ៥សែនគ្រឿង ម៉ូតូមានជាង១លានសែនគ្រឿង ហើយបើយកយានយន្តទំាងនោះមកតម្រៀគ្នា នៅលើផ្លូវក្នុងរាជធានីភ្នំពេញគឺដាក់មិនអស់ទេ ។

លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រង់ចរាចរណ៍បែបទំនើបកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញយ៉ាងមានប្រសិទ្ធភាព ។

លោកបន្ដថា៖ គម្រោងនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ ឥតសំណងរហូតដល់ជាង ១៥លាន៧សែនដុល្លា ហើយត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅ ។ មូលហេតុដែលនាំឲ្យមានការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញកន្លងមកនេះ ដោយសារតែប្រជាពលរដ្ឋបើកបរមិនគោរពច្បាប់ចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ មិនទាន់បានល្អកង្វះខាត់នូវប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជា រថយន្តក្រុង រថភ្លើងអាកាសប្រភេទ Skytrain| AGT Tramway រថភ្លើងក្រោមដី Subway កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ផ្លូវល្បឿនលឿនកង្វះខាតចំណតរថយន្តសាធារណៈ និងការរៀបចំប្រព័ន្ធចរាចរណ៍នៅមានកម្រិត កង្វះខាតការដាក់ផ្លូវឯកទិស ផ្លូវថ្មើរជើង ការលក់ដូរលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវជាដើម៕ សំរិត


ចែករំលែក៖