ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Maithripala Sirisena ប្រធានាធិបតីស្រីលង្ការួចហើយនោះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រធានាធិបតីស្រីលង្កា បានអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរក្នុងនោះរួមមាន៖
១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
២) អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ៕