ខេត្តកណ្តាល៖ មេកន្ទុយលេខវៀតណាមដុះស្លែរប្រចាំក្រុងតាខ្មៅ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «បើកកន្លែងលេងល្បែងស៊ីសង » ដែលប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ តាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ។
ជនជាប់ចោទឈ្មោះ សៀន សុវណ្ណ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
គួរបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៌ ឡាក់ ម៉េងធី ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានចុះបង្ក្រាបទីតាំងកត់ឆ្នោតខុសច្បាប់ដុះស្លែមួយកន្លែង បានដកហូតវត្ថុតាងចាប់យក៖Samsung Tab ពណ៌ ទឹកមាសលាយខ្មៅ ០១ គ្រឿងទូរស័ព្ទម៉ាក Samsung GALAXY MEGA ពណ៌ ខ្មៅ០១គ្រឿងទូរស័ព្ទម៉ាក iPhone 6ពណ៌ទឹកមាស ០១គ្រឿង ម៉ាស៊ីនគិតលេខ ០១គ្រឿងក្រដាសកត់ឆ្នោតរួច ០២សន្លឹក (ឆ្នោតវៀតណាម០១ សន្លឹក,ឆ្នោតខ្មែរ០១សន្លឹក)ដែកកិបចំនួន០៣ កន្រ្តៃចំនួន០២ ប៊ិចហាយឡាយ០១ទឹកលុប០១ ប៊ិចចំនួន០២ដើម ផ្លាកសញ្ញាលទ្ធផលឆ្នោតមហាលាភ ០៣ផ្ទាំងលទ្ធផលឆ្នោតខ្មែរ(ក្រុមហ៊ុនឌ្រីមវីន) ៩៨សន្លឹកក្រដាសផ្ដាន ០២សន្លឹកតូចក្រដាសកត់ឆ្នោត ០២ដុំធំ៕ ឆ ដា