ខេត្តពោធិ៍សាត់៖ សូមរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយភាពក្រីក្រ និងសោកសៅ មើលចុះរន្ធត់តក់ស្លុតយ៉ាងពន់ពេក ករណីគ្រោះថ្នាក់ រវាងអ្នកបើកបររថយន្ត និងអ្នកជិះកង់ស្របទិសគ្នា ។
ហេតុការណ៍ដ៏មហារន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៨.២១៩ ស្ថិតក្នុងភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកសនបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ដោយបែកខ្លួនប្រាណជាបំណែកយ៉ាងរន្ធត់ឈ្មោះ ទៀង ចន្ធូ ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានខាងលើបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏មហាសែនរន្ធត់ខាងលើនេះ ពុំមាននរណាម្នាក់បានឃើញអំពីហេតុការណ៍ទេ ប៉ុន្តែបើយោងតាមបច្ចេកទេស និងសាក្សីខ្លះៗ ជុំវិញទីនោះដែលបានឮសំឡេង ធ្វើចរាចរណ៍ក្នុងទិសដៅស្របគ្នា (កើតលិច) លុះមកដល់កន្លែងកើតហេតុអាចបុក និងកិនបែបនេះ ។
ប្រភពដដែលបន្តទៀតថា សាកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន