ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន ៖ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​ បានអន្តរាគមន៍គ្រឿងចក្រធុនធ្ងន់​ ដោយសហការ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុដើម្បីជួយរំដោះទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោយពីទទួលឥទ្ធិពលសម្ពាធទាប​ និងខ្យល់មូសុងនិរតីខ្លាំង​ធ្វើអោយខេត្តព្រះសីហនុ​ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នាក្នុងកម្រិតខ្លាំងចាប់តាំងពីថ្ងៃទី១​ ខែសីហា​ មកម្ល៉េះ​។ លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានអោយដឹងថា៖ គិតត្រឹម​ម៉ោង​៧ម្សិលមិញ​មកទល់ពេលនេះ​ បរិមាណទឹកភ្លៀងសរុបប្រមាណ៣៥៦មីលីម៉ែត្រ​ ​និងបន្តធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខទៀត។ លោកបន្តថា៖ លោក លឹម​ គានហោ​ ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​ បានអន្តរាគមន៍គ្រឿងចក្រធុនធ្ងន់​ ដោយសហការ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុដើម្បីជួយរំដោះទឹក។

លោកអភិបាលបន្តថា៖ គិតត្រឹម​ម៉ោងនេះ​ ប្រជាពលរដ្ឋ​ដែលរងគ្រោះបានជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព​ ។ ផ្លូវជាតិលេខ៣​ ពីរង្វង់មូលវាលវេញ ទៅដល់ស្ពានកំពង់ស្មាច់(គីឡូម៉ែត្រ​លេខ១៩៥-២០០)​បានផ្អាកដំណើរការបណ្តោះអាសន្ន​ និងនៅលើកំណាត់ផ្លូវជាតិលេខ៤​ ត្រង់ចំនុចស្ពានស្ទឹងសំរោង​ និងស្ពានស្ទឹងច្រាល​(គីឡូម៉ែត្រ​១១៦)​ ទឹកមានកំពស់៥.២ម៉ែត្រ(ចំណុចប្រកាសអាសន្ន៥.៨ម៉ែត្រ​)។

គណៈបញ្ជាការឯកភាព​ខេត្ត​ក្រុងស្រុក​ តំបន់ប្រត្តិបត្តិការសឹករងខេត្ត​ កម្លាំងមូលដ្ឋានសមុទ្ររាម​ កងកម្លាំងឆត្រយោង៩១១​ កម្លាំងកងពល៩៩​ នគរបាលព្រំដែនទឹក​​ និងវិស័យ​ឯកជនមួយចំនួន(សម្ភារៈ) បានត្រៀមកំលាំងរួចរាល់​ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ​ ក្នុងករណីមានហេតុការណ៍កើតមានឡើងជាយថាហេតុណាមួយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖