ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជាតិលេខ៥៥ ប្រវែងជាង ១០គីឡូម៉ែត្ររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង សូមប្រយ័ត្នៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បងប្អូនប្រជាពលរដ្ឋធ្វើដំទៅមកតាមបណ្ដោយផ្លូវជាតិលេខ៥៥ សូមមានប្រយ័ត្ន ត្រង់ចន្លោះជួរភ្នំ១៥០០ ចំព្រំប្រទល់រវាងឃុំថ្មដា និងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈមានការខូចខាតដោយជំនន់ទឹកភ្លៀងហូរច្រោះធ្លាក់ពីភ្នំ បន្ទាប់ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ ។

រហូតមកដល់វេលាម៉ោងនេះមន្រ្តីជំនាញ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន សហការចុះសម្រួលដើម្បីចរាចរណ៍បានប្រសើឡើងវិញបន្តិចហើយ ប៉ុន្តែសម្ពោធមេឃនៅតែបន្តធ្លាក់ភ្លៀងនៅឡើយ ប៉ុន្តែទោសជាយ៉ាងណាក្ដីពុំបង្កការរងគ្រោះដល់អាយុជីវិតមនុស្សសត្វនោះឡើយ មន្រ្ដីជំនាញ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានកំពុងមមាញឹក និងយកចិត្តទុកដាក់ជានិច្ច នេះជាប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ៕ បុឹម ពិន


ចែករំលែក៖