ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃម្នាក់ចូលមកលេងល្បែងដេកស្លាប់ក្នុងកាស៊ីណូឡាក់គី ៣៦៩ ក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃម្នាក់ចូលមកលេងល្បែងបានដេកស្លាប់ក្នុងបន្ទប់កាស៊ីណូ ឡាក់គី៣៦៩ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍កើតឡើងនៅថ្ងៃសៅរ៍ ១០ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១ យប់អធ្រាត្រ ។

សេចក្តីរាយការណ៍ឱ្យដឹងថាសាកសព មានឈ្មោះ យែនចៃ ថានណាឆុត ហៅ ភីអេក ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅខេត្តប្រាជៀបឃីរីខានកាន់លិខិតឆ្លងដែនលេខz123939ចុះថ្ងៃទី១៥កុម្ភះ២០១២ មុខរបរលេងល្បែង ដែលបបានមកជួលនៅក្នុងបន្ទប់ 309 ជាន់ទី ៣ នៃសណ្ឋាគារកាស៊ីណូ ឡាក់គី៣៦៩ ស្នាក់នៅប្រចាំខែ ជាមួយ ឈ្មោះ ហែម ធារ៉ា អាយុ៣៥ឆ្នាំ ភេទស្រីជនជាតិខ្មែរ ជាប្រពន្ធ ។

សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថាតាមការបំភ្លឺពីឈ្មោះហែម ធារ៉ាដែល ជាប្រពន្ធ បានបញ្ជាក់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺលើសឈាមប្រចាំកាយ រយះកាលកន្លងរៀង រាល់ខែ តែងទៅពេទ្យពិនិត្យសុខភាព និងទិញ ថ្នាំ មកលេបជាប្រចាំថ្ងៃ ហើយនៅវេលាម៉ោងប្រហែលជាង ១២ យប់អធ្រាត្រនោះ។ ជនរងគ្រោះបានឡើងទៅសំរាកមុន ចំណែកឯគាត់ជាប្រពន្ធនៅលេងល្បែងបន្តរហូតដល់ម៉ោងជាង២ យប់ ក៏ឡើងទៅសំរាកដែរ ។ នៅពេលឡើងទៅដល់បន្ទប់ក៏ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ រួចរាយការណ៌មកផ្នែកកាស៊ីណូតែម្តង ។

សមត្ថកិច្ចជំនាញនិងគ្រូពេទ្យក៏បានចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យសពបានពិនិត្យឃើញសាកសពសាកសពមានស្ថានភាពស្លេគស្លាំងផ្នែកក្បាល ស្ថានភាពល្អ គ្មានអ្វីគួរកត់សំគាល់,ផ្នែកដងខ្លួន ល្អ គ្មានស្លាគស្នាម,ផ្នែកដៃឆ្វេងគងលើទ្រូង ដៃស្តាំគងលើពោះ,ផ្នែកជើងល្អគ្មានស្លាគស្នាម,ប្រដាប់ភេទមានទឹកកាម ដិតជាប់ និងមានទឹកនោម,នៅលើតុមាន ថ្នាំពេទ្យសំរាប់ព្យាបាលជំងឺលើសឈាម ជំងឹបេះដូង និងឧបករណ៍វាស់ស្ទង់សំពាធឈាម។ការសន្និដ្ឋាន របស់គណៈកម្មការ គឺសព ឈ្មោះយែនចៃថាណាឆុត បានមរណភាពដោយសារ ជំងឺលើសឈាម និង ជំងឺ បេះដូង ។ស្នើរសុំគោលការណ៍ យកសាកសពទៅរក្សាទុកនៅវត្ត ដើម្បីប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ៕ សំ វិច្ឆិកា


ចែករំលែក៖