ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ ដោយសារដើររកឆក់ត្រីពេលយប់ ភ្លាត់ស្នៀតជាន់ឧបករណ៍ឆក់សត្វ ដែលព្រានដាក់ចោលក្នុងព្រៃឆក់ស្លាប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្បែព្រៃក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង សាវី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ដរ ឃុជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ប្រភពបន្តថា ជនរងគ្រោះជាកម្មករនៅក្នុងក្រុមហ៊ុនគ្រីន អាយលែន ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ហើយដោយសារមានជីវភាពខ្វះខាត ទើបបានខំដើររកឆក់ត្រី នៅតាមដងអូរ ក្នុងព្រៃ ក្បែរក្រុមហ៑ុននោះដែរ ហើយក៏ត្រូវជាន់ឪបករណ៍ឆក់ស្លាប់តែម្តង ។
ក្នងពេលដើររកឆក់ត្រីនោះ មានរួមដំណើរជាមួយឈ្មោះ ព្រំ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ទៅជាមួយផងដែរ ដែលទីនោះ មានចម្ងាយពីក្រុមហ៊ុនប្រហែល៣គីឡូម៉ែត្រប៉ុណ្ណោះ ជនរងគ្រោះក៏បានដើរជាន់ឧបករណ៍ឆក់សត្វ ដែលជនមិនស្គាល់មុខបានដាក់ចោលក្នុងព្រៃ ក៏បានធ្វើឲ្យឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ៕ ជីវ័ន្ត